ក្រសួងមហាផ្ទៃ បដិសេធការចេញឯកសារចុះបញ្ជីច្បាប់ដើមជាថ្មី ដល់គណបក្សភ្លើងទៀន
ក្រសួងមហាផ្ទៃ បានបញ្ជាក់ជូនគណក្សភ្លើងទៀនថា ករណីបាត់បង់ច្បាប់ដើម នៃប្រកាសលេខ ១៩៣ ប្រក ចុះថ្ងៃទី ២៣ ខែមីនា ឆ្នាំ១៩៩៨ របស់ក្រសួងមហាផ្ទៃ ក្រសួងបានទទួលជួបតំណាងគណបក្សភ្លើងទៀន រហូតដល់លើកទី៤ ដែលបង្ហាញថា មិនមែនក្រសួងមហាផ្ទៃ បដិសេធ ឬមិនយកចិត្តទុកដាក់ ក្នុងការស្វែងរកដោះស្រាយ ឱ្យគណបក្សភ្លើងទៀននោះទេ ប៉ុន្តែគឺដោយសារច្បាប់ ស្តីពីគណបក្សនយោបាយ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ មិនបានផ្តល់សមត្ថកិច្ចឱ្យក្រសួងមហាផ្ទៃ ចេញជូនឯកសារចុះបញ្ជីច្បាប់ដើមជាថ្មី ឬឯកសារច្បាប់ទុតិយតា នៃប្រកាសចុះបញ្ជីឡើយ។
ក្នុងជំនួបជាមួយតំណាងគណបក្សភ្លើងទៀនកាលពីពេលថ្មីៗនេះ លោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ករណីបាត់បង់ច្បាប់ដើម នៃប្រកាសលេខ ១៩៣ ប្រក ចុះថ្ងៃទី២៣ ខែមីនា ឆ្នាំ១៩៩៨ របស់ក្រសួងមហាផ្ទៃ ក្រសួងបានទទួលជួបតំណាងគណបក្សភ្លើងទៀន រហូតដល់លើកទី៤ ដែលបង្ហាញថា មិនមែនក្រសួងមហាផ្ទៃ បដិសេធ ឬមិនយកចិត្ត ទុកដាក់ ក្នុងការស្វែងរកដោះស្រាយឱ្យគណបក្សភ្លើងទៀននោះទេ ប៉ុន្តែគឺដោយសារច្បាប់ ស្តីពីគណបក្សនយោបាយ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ មិនបានផ្តល់សមត្ថកិច្ចឱ្យក្រសួងមហាផ្ទៃ ចេញជូនឯកសារចុះបញ្ជីច្បាប់ដើម ជាថ្មី ឬឯកសារច្បាប់ទុតិយតា នៃប្រកាសចុះបញ្ជីឡើយ។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។