​ភ្នំពេញ បណ្តា​ខេត្ត​ច​មួយចំនួន​ជាប់​នឹង​ប្រទេស​វៀតណាម អាចមាន​ភ្លៀង​ធ្លាក់​នៅក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​មធ្យម និង​មាន​លាយឡំ​ផ្គរ​រន្ទះ

ក្រសួង​ធនធានទឹក និង​ឧតុនិយម បានចេញ​សេចក្តីជូនដំណឹង ស្តីពី​ស្ថានភាព​ធាតុអាកាស​នៅ​កម្ពុជា សម្រាប់​ថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ​២០២៣​។​

​ក្រសួង​បញ្ជាក់ថា ព្រះរាជាណាចក្រ​កម្ពុជា​ទ​ទួល​ឥទ្ធិពល​ពី​ប្រព័ន្ធ​សម្ពាធ​ខ្ពស់​ពី​ប្រទេស​ចិន និង​ខ្យល់មូសុង​ឦសាន​ខ្សោយ​។​
​ស្ថានភាព​បែបនេះ​នឹងធ្វើ​ឱ្យ ចាប់ពី​ថ្ងៃទី​២ ដល់​ថ្ងៃទី​៤ ខែវិច្ឆិកា​៖

​បណ្តា​ខេត្ត​នៅ​ទិស​ខាងជើង ទិសឦសាន និង​បណ្ដា​ខេត្ត​នៅជាប់​មាត់សមុទ្រ អាច​ពុំមាន​ភ្លៀង​ធ្លាក់ ឬ​មាន​ភ្លៀង​ធ្លាក់​នៅក្នុង​កម្រិត​តិចតួច ជាមួយនឹង​ទំហំ​ទឹកភ្លៀង​ធ្លាក់​គ្របដណ្តប់​លើ​ផ្ទៃដី​ពី ១០%-២០%​។​

​រីឯ​នៅ​រាជធានី​ភ្នំពេញ បណ្តា​ខេត្ត​នៅ​ទិស​ខាងត្បូង និង​ទិសខាងកើត​ជាប់​នឹង​ប្រទេស​វៀតណាម អាចមាន​ភ្លៀង​ធ្លាក់​នៅក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​មធ្យម និង​មាន​លាយឡំ​ផ្គរ​រន្ទះ ជាមួយនឹង​ទំហំ​ទឹកភ្លៀង​ធ្លាក់​គ្របដណ្តប់​លើ​ផ្ទៃដី​ពី ៣០-៤០%៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close