​តម្លៃ​មាស​ធ្លាក់ចុះ​តិចតួច ដោយ​ជួញដូរ​ក្នុងតម្លៃ​ជិត ៣​ពាន់​ដុល្លារ​ក្នុង​មួយ​តម្លឹង​

តម្លៃ​មាស​របស់​ក្រុមហ៊ុន​វៀតណាម SJC បាន​ធ្លាក់ចុះ ០.១៤% ដោយ​ជួញដូរ​ក្នុងតម្លៃ ៧០.៧​លាន​ដុង (២ ៩១៣.៦៧​ដុល្លារ​) ក្នុង​មួយ​តម្លឹង​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​។ នេះ​បើ​យោងតាម​កាសែត VE Express របស់​វៀតណាម​។​

​កាសែត VE Express បាន​រាយការណ៍​ថា តម្លៃ​ចិញ្ចៀនមាស​បាន​ធ្លាក់ចុះ ០.១៧% មក​នៅត្រឹម ៦០.១​លាន​ដុង (​ប្រហែល ២ ៥២២​ដុល្លារ​) ក្នុង​មួយ​តម្លឹង​។ មួយ​តម្លឹង​ស្មើនឹង ៣៧.៥​ក្រាម ឬ ១.២​អោន​។​

​ក្នុង​ទីផ្សារ​ពិភពលោក មាស​សម្រាប់​ជួញដូរ​ភ្លាមៗ​ត្រូវបាន​ជួញដូរ​ក្នុងតម្លៃ ១ ៩៨០.២​ដុល្លារ​ក្នុង​អោន (៨.៣​ជី​) បន្ទាប់ពី​បាន​កើន​ឡើងដល់​កម្រិត​ខ្ពស់ រយៈពេល​ពីរ​សប្តាហ៍​មុន នៅក្នុង​វគ្គ​ជួញដូរ​មុននេះ​។ តម្លៃ​មានបាន​កើនឡើង​ប្រហែល ២.២% នៅ​សប្តាហ៍​មុន​។​

​តម្លៃ​មាស​ក្នុង​កិច្ចសន្យា​សម្រាប់​ចែកចាយ នាពេល​អនាគត​នៅ​ទីផ្សារ​សហរដ្ឋអាមេរិក​បាន​ធ្លាក់ចុះ ០.១% មក​នៅត្រឹម ១៩៨៤.៧​ដុល្លារ​ក្នុង​មួយ​អោន​៕

​ប្រភព​៖ Fresh News​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close