​ក្រុមហ៊ុន Huawei និង​Sharp ចុះ​កិច្ចព្រមព្រៀង​ប៉ាតង់​ស្មា​ត​ហ្វូ​ន​ជា​លើកដំបូង​ 

នៅ​សប្តាហ៍​នេះ​ក្រុមហ៊ុន Huawei និង Sharp បានប្រកាស​ពី​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​អាជ្ញា​បណ្ណ​ប៉ាតង់​សាកល​រយៈពេល​វែង​ថ្មី​មួយ ដែល​គ្របដណ្តប់​លើ Cellular Standard Essential Patents (SEPs) រួមទាំង​បណ្តាញ​អ៊ីនធឺណិត 4G និង 5G ។ នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​សារព័ត៌មាន Nikkei Asia នៅ​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២៣​។​

​កិច្ចព្រមព្រៀង​នេះ​នឹង​អនុញ្ញាតឱ្យ​ក្រុមហ៊ុន​ទាំងពីរ​ប្រើប្រាស់​បច្ចេកវិទ្យា​ប៉ាតង់​របស់​គ្នា​ទៅវិញទៅមក​ដោយ​មិនចាំបាច់​មានការ​ចរចា​អាជ្ញាប័ណ្ណ​បន្ថែមទៀត​។ នេះ​នឹង​ជួយ​កាត់បន្ថយ​ថ្លៃដើម​នៃ​ការអភិវឌ្ឍ និង​នាំយក​ផលិតផល​ថ្មីៗ​ទៅកាន់​ទីផ្សារ ហើយក៏​នឹង​ជួយ​លើកកម្ពស់​ការទទួលយក​បច្ចេកវិទ្យា 4G និង 5G​។​

​ខណៈ​កិច្ចព្រមព្រៀង​នេះ គឺជា​កិច្ចព្រមព្រៀង​ចុងក្រោយបង្អស់​នៃ​កិច្ចព្រមព្រៀង​អាជ្ញាប័ណ្ណ​ឆ្លងដែន​ដែល​ត្រូវបាន​ចុះហត្ថលេខា​រវាង​ក្រុមហ៊ុន​ទូរគមនាគមន៍​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ ហើយក៏​ត្រូវបាន​គេ​មើលឃើញថា​ជា​មធ្យោបាយ​មួយ​ដើម្បី​កាត់បន្ថយ​ចំនួន​ជម្លោះ​ប៉ាតង់​នៅក្នុង​ឧស្សាហកម្ម និង​ដើម្បី​លើកកម្ពស់​ការអភិវឌ្ឍ​ន៍​បច្ចេកវិទ្យា​ថ្មីៗ​ផងដែរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close