​អាជ្ញាធរ​ជាតិ​អប្សរា ជូនដំណឹងស្តីពី​ការរៀបចំ​ព្រឹត្តិការណ៍ “​រំលឹក​គុណ​អង្គរ​” ឆ្នាំ​២០២៣

​អាជ្ញាធរ​ជាតិ​អប្សរា​មាន​កិត្តិយស​សូម​ជូនដំណឹង​ដល់​ក្រសួង ស្ថាប័ន​ជាតិ​-​អន្តរជាតិ អាជ្ញាធរ​ដ​ណ្ដើ មន្ទីរ​-​អង្គភាព សមាគម​ទីភ្នាក់ងារ​ទេសចរណ៍ សមាគម​ម​គ្គុ​ទ្ទេស​ក៏​ទេសចរណ៍ សមាគម​ដឹកជញ្ជូន​ភ្ញៀវទេសចរ ក្រុមហ៊ុន​ទេសចរណ៍ ភ្ញៀវ​ទេសចរណ៍​ជាតិ​-​អន្តរជាតិ និង​សាធារណៈជន​ទាំងអស់​ឱ្យបាន​ជ្រាបថា ដើម្បី​ចូលរួម អបអរ​សារ​ទរ​ខួប​៣១​ឆ្នាំ​នៃ​ការចុះ​រមណីយដ្ឋាន​អង្គរ ទៅក្នុង​បញ្ជី​នៃ​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​នា​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​១៩៩២ អាជ្ញាធរ​ជាតិ​អប្សរា​នឹង​រៀបចំ​ប្រារព្ធ​ពិធី “​រំលឹក​គុណ​អង្គរ​” នៅក្នុង​រមណីយដ្ឋាន​អង្គរ ចាប់ពី ថ្ងៃទី​០៧-១៦ ខែធ្នូ ឆ្នាំ​២០២៣​។ សម្រាប់​ពិធី​បើក​ព្រឹ​ត្ត​ការណ៍​នេះ​នឹង​ប្រព្រឹត្តទៅ​នាពេល​ព្រឹក​ថ្ងៃទី​០៧ ខែធ្នូ ឆ្នាំ​២០២៣ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត​។​

​ក្នុងន័យ​ដើម្បីឱ្យ​កម្មវិធី​ប្រព្រឹត្ត​ទៅដោយ​រលូន និង​ជោគជ័យ អាជ្ញាធរ​ជាតិ​អប្សរា​នឹង​បិទ​ការចូល​ទស្សនា ស្ពាន​ហាល​ខាងលិច​ប្រាសាទអង្គរវត្ត ចាប់ពី​ថ្ងៃទី​០៦-០៧ ខែធ្នូ ឆ្នាំ​២០២៣​។ ដោយឡែក ភ្ញៀវទេសចរ​ជាតិ​- អន្តរជាតិ អាច​ចេញ​-​ចូល​ទស្សនា​ប្រាសាទអង្គរវត្ត ដោយ​ប្រើប្រាស់​ស្ពាន​បណ្តែត​ទឹក​បណ្ដោះអាសន្ន​។​

​សេចក្ដី​ដូច​បាន​ជម្រាបជូន​ខាងលើ សូម​ក្រសួង ស្ថាប័ន​ជាតិ​-​អន្តរជាតិ អាជ្ញាធរ​ដែនដី មន្ទីរ​-​អង្គ ភាព សមាគម​ទីភ្នាក់ងារ​ទេសចរណ៍ សមាគម​ម​គ្គុ​ទ្ទេស​ក៏​ទេសចរណ៍ សមាគម​ដឹកជញ្ជូន​ភ្ញៀវទេសចរ ក្រុម ហ៊ុន​ទេសចរណ៍ ភ្ញៀវ​ទេសចរណ៍​ជាតិ​-​អន្តរជាតិ និង​សាធារណៈជន​ទាំងអស់​មេត្តា​ជ្រាប​ជា​ព័ត៌មាន​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close