អ្នកឡើងភ្នំបាត់ជាច្រើននាក់ ខណៈ១១នាក់ ក្នុងហេតុការណ៍ផហទុះភ្នំភ្លើង នៅឥណ្ឌូណេស៊ី
សាកសពអ្នកឡើងភ្នំ ១១នាក់ ត្រូវបានរកឃើញនៅថ្ងៃចន្ទនេះ បន្ទាប់ពីភ្នំភ្លើង Marapi របស់ឥណ្ឌូណេស៉ី បានផ្ទុះកាលពីថ្ងៃចុងសប្តាហ៍ កន្លងមក ខណៈប្រតិបត្តិការស្វែងអ្នកបាត់ខ្លួនចំនួន ១២នាក់ទៀតត្រូវផ្អាកជាបណ្តោះអាសន្ន ដោយសារការព្រួយបារម្ភអំពីសុវត្ថិភាព។ នេះបើយោង តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៤ ខែធ្នូ ឆ្នាំ២០២៣។
អ្នកនាំពាក្យក្រុមជួយសង្គ្រោះក្នុងតំបន់ លោក Jodi Haryawan បាននិយាយថា អ្នកនៅរស់រានមានជីវិតចំនួន ៣នាក់ទៀត ត្រូវបានរកឃើញ នៅថ្ងៃចន្ទនេះ រួមជាមួយសាកសពអ្នកឡើងភ្នំទាំង ១១នាក់ ក្នុងចំណោម ៧៥នាក់នៅតំបន់ភ្នំភ្លើងផ្ទុះ។ អ្នកឡើងភ្នំចំនួន ៤៩នាក់ត្រូវបានជម្លៀសចេញពី តំបន់នេះ ហើយភាគច្រើនកំពុងទទួលការព្យាបាលរបួស។ លោក Jodi បានឲ្យដឹងទៀតថា ការផ្ទុះក្នុងទំហំតូចមួយកំពុងកើតមាននៅថ្ងៃចន្ទនេះ ធ្វើឲ្យការស្វែងរកអ្នកបាត់ខ្លួនត្រូវផ្អាកសិន។
គួរបញ្ជាក់ថា ភ្នំភ្លើង Marapi មានកម្ពស់ ២,៨៩១ម៉ែត្របានផ្ទុះឡើងកាលពីថ្ងៃអាទិត្យ ដោយបញ្ចេញផេះរហូតដល់ ៣គីឡូម៉ែត្រទៅលើអាកាស។ អាជ្ញាធរបានបង្កើនការប្រកាសអាសន្នដល់កម្រិតខ្ពស់បំផុតទី២ ហើយហាមប្រាមអ្នកស្រុក ចូលទៅក្បែររណ្ដៅភ្នំភ្លើងក្នុងចម្ងាយ ៣គីឡូម៉ែត្រ៕
ប្រភព៖ Fresh News
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។