កម្ពុជា អាចមាន​ភ្លៀង​ធ្លាក់ លាយឡំ​ផ្គរ​រន្ទះ ចាប់ពី​ថ្ងៃទី​៣ ដល់​ថ្ងៃទី​៥ ធ្នូ​

​ក្រសួង​ធនធានទឹក និង​ឧតុនិយម បានចេញ​សេចក្តីជូនដំណឹង​ពី​ស្ថានភាព​ធាតុអាកាស​នៅ​កម្ពុជា សម្រាប់​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០២៣​។​

​ក្រសួង​បញ្ជាក់ថា ប្រព័ន្ធ​សម្ពាធ​ខ្ពស់​ពី​ប្រទេស​ចិន​មាន​ឥទ្ធិពល​ខ្សោយ​មកលើ​ភាគ​ខាងជើង និង​ភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា ជាមួយនឹង​ខ្យល់មូសុង​ឦសាន​បក់​ពី​ខ្សោយ​ទៅ​មធ្យម​។ ស្ថានភាព​បែបនេះ​នឹងធ្វើ​ឱ្យ​ធាតុអាកាស ចាប់ពី​ថ្ងៃទី​៣ ដល់​ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០២៣ ៖

១-​តំបន់​វាលទំនាប​៖
* សីតុណ្ហភាព​អប្បបរមា​ពី​២៤-២៦°C និង​សីតុណ្ហភាព​អតិបរមា​ពី​៣៣-៣៥°C ហើយ​ខ្យល់​បក់​មកពី​ទិសឦសាន ក្នុង​ល្បឿន​ពី​១-៣​ម៉ែត្រ​/​វិនាទី​
* ថ្ងៃទី​៣ ខែធ្នូ នៅ​រា​ធានី​ភ្នំពេញ និង​បណ្តា​ខេត្ត​នៅ​ប៉ែក​ខាងត្បូង​មាន​ភ្លៀង​ធ្លាក់​ខ្សោយ ដែល​អាច​គ្របដណ្តប់​លើ​ផ្ទៃដី​ពី​២០-៣០%​។​

២-​តំបន់​ខ្ពង់រាប​៖
* សីតុណ្ហភាព​អប្បបរមា​ពី​២២-២៤°C និង​សីតុណ្ហភាព​អតិបរមា​ពី​៣១-៣៣°C ហើយ​ខ្យល់​បក់​មកពី​ទិសឦសាន ក្នុង​ល្បឿន​ពី​២-៤​ម៉ែត្រ​/​វិនាទី​។​

៣-​តំបន់​មាត់សមុទ្រ​៖
* សីតុណ្ហភាព​អប្បបរមា​ពី​២៤-២៦°C និង​សីតុណ្ហភាព​អតិបរមា​ពី​២៩-៣១°C ហើយ​ខ្យល់​បក់​មកពី​ទិសឦសាន​ក្នុង​ល្បឿន​ពី​៣-៥​ម៉ែត្រ​/​វិនាទី​
* ថ្ងៃទី​៣ ខែធ្នូ នៅ​ខេត្ត​កែប និង​ខេត្តកំពត មាន​ភ្លៀង​ធ្លាក់ លាយឡំ​ផ្គរ​រន្ទះ ដែល​អាច​គ្របដណ្តប់​លើ​ផ្ទៃដី​ពី​៤០-៥០%
* រលក​សមុទ្រ​មាន​កម្ពស់​ពី​០,៥០-១,២៥​ម៉ែត្រ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close