១១​ខែ ឆ្នាំ​២០២៣ កម្ពុជា​នាំចេញ​អង្ករ​បាន​ជិត ៦០​ម៉ឺន​តោន ខណៈ​នាំចេញ​ស្រូវ​ជិត ៤​លាន​តោន

​នៅ​រយៈពេល ១១​ខែ ក្នុង​ឆ្នាំ​២០២៣ កម្ពុជា​នាំចេញ​អង្ករ​បាន​ជិត ៦០​ម៉ឺន​តោន គិត​ជា​ទឹកប្រាក់ ៤២០​លាន​ដុល្លារ ខណៈ​នាំចេញ​ស្រូវ​ជិត ៤​លាន​តោន គិត​ជា​ទឹកប្រាក់​ជាង ១១០០​លាន​ដុល្លារ​។ នេះ​បើតាម​របាយការណ៍ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ដែល​ទទួលបាន​នៅ​ថ្ងៃទី​៥ ខែធ្នូ​នេះ​។​

​សហព័ន្ធ​ស្រូវ​អង្ករ​បញ្ជាក់ថា ក្នុង​រយៈពេល ១១​ខែ ក្នុង​ឆ្នាំ​២០២៣ កម្ពុជា​បាន​នាំចេញ​អង្ករ​បាន​ចំនួន ៥៩៥ ៦៣០ តោន ដោយ​ក្រុមហ៊ុននាំចេញ​អង្ករ​ចំនួន ៦០ ក្រុមហ៊ុន​ទៅកាន់​គោលដៅ​ចំនួន ៦០ ដែល​ក្នុងនោះ​ប្រទេស​ចិន និង​ហុងកុង​បាន​ចំនួន ១៩៨ ៧៦១ តោន ដែល​គិត​ជា​ទឹកប្រាក់​បាន​ចំនួន ១២៨ លាន​ដុល្លារ ទៅកាន់​ប្រទេស​នៅ​ទ្វីបអឺរ៉ុប​ចំនួន ២៦​ប្រទេស បាន​ចំនួន ២៤០ ៧៥១ តោន ដែល​គិត​ជា​ទឹកប្រាក់​បាន​ចំនួន ១៧១.៩០ លាន​ដុល្លារ និង​នាំចេញ​ទៅកាន់​ប្រទេស​សមាជិក​អាស៊ាន​ចំនួន​៦ ប្រទេស បាន​បរិមាណ​ចំនួន ៧៦ ៥១៤ តោន គិត​ជា​ទឹកប្រាក់​ចំនួន ៥០.៣៦ លាន​ដុល្លារ និង​ទៅកាន់​គោលដៅ​ផ្សេងទៀត​នៅ​អាហ្វ្រិក ម​ជ្ឈឹ​ម​បូព៌ា ..​។​ល​។ ចំនួន ២៦ ប្រទេស​បាន​ចំនួន ៧៩ ៦០៤ តោន ដែល​គិត​ជា​ទឹកប្រាក់​បាន​ចំនួន ៧០.៥៤ លាន​ដុល្លារ​។​

​សម្រាប់​ការនាំចេញ​នេះ ចំពោះ​ប្រភេទ​អង្ករ​ក្រអូប​គ្រប់​ប្រភេទ​ចំនួន ៨២.២០% អង្ក​រស ចំនួន ១៣.១៣% អង្ករ​ចំ​ហ៊ុយ ៣.០៤ % អង្ករ​សរីរាង្គ​ចំនួន ១.៦១% និង អង្ក​រស​គ្រាប់ខ្លី​ចំនួន ០.០២%​។​

​ជាមួយគ្នានេះ ប្រទេស​កម្ពុជា​ក៏បាន​នាំចេញ​ស្រូវ​ចំនួន ៣ ៩២៦ ៥៦៦ តោន ដែល​គិត​ជា​ទឹកប្រាក់​បាន​ប្រមាណ​ជា ១ ១៥៦.៧០ លាន​ដុល្លារ ដែល​ក្នុងនោះ ៦៤% បាន​នាំចេញ​ដោយ​ឆ្លងកាត់​ការស្នើសុំ​ការបញ្ជាក់​ឯកសារ​នាំចេញ ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច​៕​

ប្រភព៖​Fresh Nwes

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close