ប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា មានចំនួនអ្នកស្លាប់កើនលើស ១៨,៤០០នាក់
ក្រសួងសុខាភិបាលនៅតំបន់ហ្គាហ្សាស្ទ្រីប បានប្រកាសឱ្យដឹងនៅថ្ងៃអង្គារសប្តាហ៍នេះថា ចំនួនអ្នកស្លាប់បានកើនឡើងលើសពី ១៨,៤០០នាក់ហើយ ចាប់តាំងពីការផ្ទុះឡើងនៃជម្លោះរវាងក្រុមហាម៉ាស់ និងអ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលា។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣។
លោក Al-Qudra បានឱ្យដឹងទៀតថា ក្នុងអំឡុងពេលប៉ុន្មានម៉ោងកន្លងមកនេះ សាកសពរបស់ប្រជាជនប៉ាឡេស្ទីនចំនួន ២០៧ នាក់ទៀត ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យនៅហ្គាហ្សាស្ទ្រីប ខណៈដែលមនុស្ស ៤៥០ នាក់ផ្សេងទៀតបានរងរបួស ដោយសារលទ្ធផលនៃការវាយឆ្មក់របស់អ៊ីស្រាអែល។
គួរបញ្ជាក់ថា អ៊ីស្រាអែលបានបើកការវាយប្រហារតាមផ្លូវអាកាស និងតាមផ្លូវគោកជាបន្តបន្ទាប់ លើតំបន់ហ្គាហ្សាចាប់តាំងពីថ្ងៃទី ៧ ខែតុលា ដើម្បីជាការឆ្លើយតបនឹងការវាយឆ្មក់ដ៏ភ្ញាក់ផ្អើល ពីសំណាក់ក្រុមហាម៉ាស់លើភាគខាងត្បូងអ៊ីស្រាអែល ដែលបានសម្លាប់មនុស្សប្រហែល ១, ២០០ នាក់។ បទឈប់បាញ់រយៈពេល ១០ ថ្ងៃត្រូវបានអនុវត្តនៅចុងខែវិច្ឆិកា ដើម្បីដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែលចំនួន ១០៥ នាក់ដែលក្រុមហាម៉ាសបានឃុំខ្លួន ជាថ្នូរនឹងការដោះលែងអ្នកទោសប៉ាឡេស្ទីន ២៤០ នាក់ពីពន្ធនាគារអ៊ីស្រាអែល៕
ប្រភព៖ Fresh News
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។