ក្រុម​ល្បាត ប្រទះឃើញ​សត្វ​ឆ្កែព្រៃ​ពីរ​ក្បាល ជា​សត្វ​ជិត​ផុត​ពូជ នៅ​ដែនជម្រកសត្វព្រៃ​ស្រែ​ពក​

​កំឡុងពេល​ល្បាត ក្រុមការងារ​អនុវត្ត​ច្បាប់​ប្រទះឃើញ​សត្វ​ឆ្កែព្រៃ​ពីរ​ក្បាល ដែលជា​សត្វ​ជិត​ផុត​ពូជ នៅ​ដែនជម្រកសត្វព្រៃ​ស្រែ​ពក នា​ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០២៣​។

​សត្វ​ឆ្កែព្រៃ (Cuon alpinus) ត្រូវ​ចាត់​ចូល​ជា​ប្រភេទ​សត្វ​រងគ្រោះថ្នាក់​ជិត​ផុត​ពូជ​បំផុត ក្នុង​បញ្ជី​ក្រហម​របស់​អង្គការ​IUCN ដែល​នៅ​សេសសល់​ប្រមាណ​២​ពាន់​ក្បាល​ជាង​ប៉ុណ្ណោះ​ក្នុង​ពិភពលោក​។ ឆ្កែព្រៃ គឺជា​អម្បូរ​សត្វ​ដែល​សហការគ្នា​ជា​ក្រុមៗ​នៅពេលដែល​ពួកវា​ត្រូវ​ប្រមាញ់​ចំណី ហើយ​លក្ខណៈពិសេស​នៃ​ឆ្កែព្រៃ​គឺ​ពួកវា​អាច​ប្រមាញ់​សត្វ​ដែលមាន​មាឌធំ​ជាង​ខ្លួន​វា​រហូតដល់​ទៅ​១០​ដង​ឯណោះ​!

​ការរស់រាន​នៃ​សត្វ​ដ៏​កម្រ​នេះ​ប្រឈម​ដោយ​បញ្ហា​អន្ទាក់ ការបាត់បង​ទីជម្រក ជាពិសេស​ពួកវា​ទទួលរង​គ្រោះ​ដោយសារ​ជំងឺឆ្លង​ពី​សត្វ​ឆ្កែស្រុក​។

​អង្គការ​WWF​សូម​ថ្លែងអំណរគុណ​ដល់​ក្រុមការងារ​អនុវត្ត​ច្បាប់ មាន​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​នៃ​ក្រសួងបរិស្ថាន​និង​មន្ទីរ​បរិស្ថាន​ខេត្ត ភ្នាក់ងារ​ល្បាត​សហគមន៍ និង​មន្ត្រី​អនុវត្ត​ច្បាប់​របស់​អង្គការ​WWF ដែល​ខិតខំ​ប្រឹង​ប្រែ​ល្បាត​ដោះ​អន្ទាក់ បញ្ឈប់​បទល្មើស និង​ការពារ​ដែន​ជម្រក​ដើម្បី​រក្សា​ធនធាន​សត្វព្រៃ​កម្ពុជា​ឱ្យ​គង់​វ​ង្សោ​៕​

https://www.facebook.com/WWFCambodia/videos/886596149408756

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close