​អាកាសធាតុ​ចុះ​ត្រជាក់​នៅពេល​ព្រឹក ខណៈ​ខេត្ត​ខ្លះ​ត្រជាក់​ដល់ ១៥​អង្សា​សេ​!

​ក្រសួង​ធនធានទឹក និង​ឧតុនិយម បានចេញ​សេចក្តីជូនដំណឹង អំពី​ស្ថានភាព​ធាតុអាកាស​នៅ​កម្ពុជា សម្រាប់​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០២៣​។​

​ក្រសួង​បញ្ជាក់ថា ប្រព័ន្ធ​នៃ​សម្ពាធ​ខ្ពស់​នៅលើ​ប្រទេស​ចិន បង្កើន​ឥទ្ធិពល​ជា​លំដាប់​គ្របដណ្តប់​លើ​ប្រទេស​កម្ពុជា ជាមួយនឹង​ខ្យល់មូសុង​ឦសាន​បក់​ពី​បង្គួរ​ទៅ​ខ្លាំង​។ ស្ថានភាព​បែបនេះ​ធ្វើឱ្យ​៖ ចាប់ពី​ថ្ងៃទី​២១ ដល់​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០២៣ ធាតុអាកាស​ចុះ​ត្រជាក់​នៅពេល​ព្រឹក​៖

១-​តំបន់​វាលទំនាប​៖
* សីតុណ្ហភាព​អប្បបរមា​ពី​១៦-២២°C និង​សីតុណ្ហភាព​អតិបរមា​ពី​២៨-៣០°C ហើយ​ខ្យល់​បក់​មកពី​ទិសឦសាន ក្នុង​ល្បឿន​ពី​៥-៧​ម៉ែត្រ​/​វិនាទី​
* ខេត្ត​ប៉ៃលិន បន្ទាយមានជ័យ បាត់ដំបង និង​ខេត្តសៀមរាប សីតុណ្ហភាព​អប្បបរមា​ពី​១៦-១៨°C​។​

២-​តំបន់​ខ្ពង់រាប​៖
* សីតុណ្ហភាព​អប្បបរមា​ពី​១៥-២១°C និង​សីតុណ្ហភាព​អតិបរមា​ពី​២៨-៣០°C ហើយ​ខ្យល់​បក់​មកពី​ទិសឦសាន ក្នុង​ល្បឿន​ពី​៦-៨​ម៉ែត្រ​/​វិនាទី​
* ខេត្ត​ឧ​ត្ត​រ​មានជ័យ មណ្ឌលគិរី ព្រះវិហារ និង​ខេត្តរតនគិរី សីតុណ្ហភាព​អប្បបរមា​ពី​១៥-១៧°C​។​

៣-​តំបន់​មាត់សមុទ្រ ៖
* សីតុណ្ហភាព​អប្បបរមា​ពី​២១-២៣°C និង​សីតុណ្ហភាព​អតិបរមា​ពី​៣០-៣២°C ហើយ​ខ្យល់​បក់​មកពី​ទិសឦសាន​ក្នុង​ល្បឿន​ពី​១-២​ម៉ែត្រ​/​វិនាទី​
* រលក​សមុទ្រ​មាន​កម្ពស់​ពី​១,០០-២,០០​ម៉ែត្រ​។​

​ជាមួយគ្នានេះ ក្រសួង​អំពាវនាវ​ឱ្យមាន​ការ ប្រុងប្រយ័ត្ន ថែរក្សា​សុខភាព ស្លៀក​សម្លៀកបំពាក់​ឱ្យបាន​គត់មត់ ដើម្បី​បង្ការ​ពី​ជំងឺ​ដ​ង្កា​ត់​នានា ដែល​អាច​កើតមានឡើង​ជាយថាហេតុ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close