​មនុស្ស​រាប់ម៉ឺន​នាក់ រង​ផលប៉ះពាល់​ពី​ទឹកជំនន់ លើ​ភាគខាងត្បូង​ប្រទេស​ថៃ​

​ទឹកជំនន់ ដែល​បង្កឡើង​ដោយ​ភ្លៀង​ធ្លាក់​ខ្លាំង បាន​បង្ក​ផលប៉ះពាល់​ដល់​ប្រជាជន​រាប់ម៉ឺន​នាក់ រស់នៅ​ភាគខាងត្បូង​នៃ​ប្រទេស​ថៃ ខណៈ ផ្លូវថ្នល់ និង​ផ្លូវដែក​មួយចំនួន​ត្រូវ​ផ្អាក​ការធ្វើ​ចរាចរ ជា​បណ្ដោះអាសន្ន​។ នេះ​បើតាម​ការចេញផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន AFP នៅ​ថ្ងៃ​អង្គារ ទី​២៦ ខែធ្នូ ឆ្នាំ​២០២៣​។​

​ក្រុមមន្ត្រី​ថៃ បានឱ្យដឹង​កាលពី​ថ្ងៃ​ចន្ទ​ដើម​សប្ដាហ៍​នេះ​ថា​សាលារៀន​ជាច្រើន នៅក្នុង​ខេត្ត Yala និង Narathiwat ក៏ត្រូវ​បង្ខំចិត្ត​បិទទ្វារ​បណ្ដោះអាសន្ន ផងដែរ ហើយ​រូបភាព​ជាច្រើន​សន្លឹក​បាន​បង្ហាញ​ពី​ផ្ទះ និង​ហាង​ជាច្រើន​ត្រូវបាន​ទឹក​ជន់​លិច រីឯ​អ្នកខ្លះ​ត្រូវ​ឡើងទៅ​លើ​ដំបូង​ផ្ទះ​។​

​គួរ​បញ្ជាក់ថា ភ្លៀង​ធ្លាក់​ខ្លាំង​បានចាប់ផ្ដើម​ធ្លាក់​តាំងតែ​ពីថ្ងៃ​សុក្រ​សប្ដាហ៍​មុន​មកម្ល៉េះ ហើយ​អាជ្ញាធរ​បាន​ព្រមាន​ប្រជាជន​នៅក្នុង​ខេត្ត​ទាំង​២ ខាងលើ ឱ្យ​ត្រៀមលក្ខណៈ​ជានិច្ច សម្រាប់​ការជម្លៀស​ខ្លួន ប្រសិនបើ​ស្ថានភាព​ទឹកជំនន់​កាន់តែ​អាក្រក់​។ ភ្លាមៗ​មិនទាន់មាន​សេចក្ដីរាយការណ៍​ពី ជនរងគ្រោះ​ណា​ម្នាក់​ឡើយ​៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close