កម្ពុជា ស្វាគមន៍​ការ​ត្រឡប់មកវិញ​របស់​នា​វា​ទេសចរណ៍​ខ្នាត​យក្ស Westerdam នឹង​ធ្វើឱ្យ​ពិភពលោក​កាន់តែ​ស្គាល់​កម្ពុជា​បន្ថែមទៀត

នាវា​ទេសចរណ៍​ខ្នាត​យក្ស​របស់​សហរដ្ឋ​អាមេរិក​មួយ​នេះ បាន​ចូល​ចត​នៅ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ នា​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០២០ បន្ទាប់ពី​ទទួលបាន​ការអនុញ្ញាត​ពី​រាជរដ្ឋាភិបាល​កម្ពុជា​ដឹកនាំ​ដោយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងអំឡុងពេល​វិបត្តិ​កូ​វីដ​-១៩ កំពុង​រីក​រាលដាល​ធ្ងន់ធ្ងរ​ពាសពេញ​ពិភពលោក ដែលជា​ទ​ង្វេ​ី​មនុស្សធម៌ ជួយសង្គ្រោះ​ជីវិត លើកកម្ពស់​សិទ្ធិ​រស់រាន​មានជីវិត និង​ផ្តល់​គុណ​តម្លៃ​នៃ​មនុស្សជាតិ​។

“​កម្ពុជា​តូច តែ​បេះដូង​ធំ​” បានគិត​គូរ​អំពី​បញ្ហា​មនុស្សធម៌ និង​ស​ង្រោះ​អ្នកទេសចរ​ចំនួន ១,៤៥៥​នាក់ និង​ក្រុម​នា​វឹក​៨០២​នាក់ ដែល​តែលតោល​លើ​មហាសាគរ និង​អនុញ្ញាត​ឱ្យចូល​ចត​លើ​ទឹកដី​កម្ពុជា ថែមទាំង​បានទទួល​បដិសណ្ឋារកិច្ច​ដល់​អ្នកទេសចរ​ទាំង​អស់ ដើម្បី​ផ្តល់ឱកាស ត្រឡប់​ទៅកាន់​ប្រទេស​កំណើត​របស់ខ្លួន​វិញ​។

​ការ​ត្រឡប់មកវិញ​នេះ គឺជា​ការ​រំលឹក ដឹងគុណ និង​យល់ច្បាស់​អំពី​សក្តានុពល​របស់​កម្ពុជា ព្រមទាំង​បេះដូង​មនុស្សធម៌ ដែល​បាន​គិតគូរ​ពី​អាយុ​ជី​វិ​តិ ជាជាង​ភាពភ័យខ្លាច គឺ​បាន​សរ​បញ្ជាក់​ច្បាស់ ពី​ចក្ខុវិស័យ​ដ៏​វែងឆ្ងាយ និង​ប្រកបដោយ​ភាពប្រាកដនិយម​របស់​សម្តេច​តេ​ជោ ហ៊ុន សែន​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close