មក​ស្គាល់​! គ្រឿង​បញ្ចុះ​ក្នុង​ប្រាសាទ​

​ប្រាសាទបុរាណ​ខ្មែរ​ទាំងអស់​រមែង​មាន​ដាំ​ថ្ម​បញ្ចុះ​នៅ​គ្រឹះ​ធ្វើជា​សីមា នៅក្រោម​បាត​បល្ល័ង្ក​ព្រះ និង​កំពូល​ប្រាសាទ ក្នុង​បំណង​សុំ​យាង​ទេពនិករ​មក​គង់នៅ​ជា​និរន្ត​ន៍ និង​ធ្វើ​ឲ្យ​បូជនីយដ្ឋាន​នោះ​កាន់តែ​ជាទី​ពិសិដ្ឋ​។ ចាស់​បុរាណ​ខ្មែរ​បានរៀបចំ​កិច្ច​ពិធី​បញ្ចុះ​ត្បូង សន្លឹក​មាស ឬ​សន្លឹក​ប្រាក់ និង​វត្ថុ​មានតម្លៃ​ផ្សេងៗ​ទៀត​។​

​ថ្ម​បញ្ចុះ​មួយ​នេះ មាន​ឡត​ដែលមាន​ទ្រង់ទ្រាយ​ខុសៗ​គ្នា​ចំនួន​៩​។ នៅ​បាត​ឡត​នីមួយៗ​មាន​ចារឹក​ព្យាង្គ​អក្សរ​៖ ជិំ ហ្រិំ ឳំ ហោំ ត្រាំ ទិំ អាំ សិំ និង​ហុំ រំលឹក​ដល់​ទេព ០៩​អង្គ ដែល​ទំនងជា​ទេព​នព្វគ្រោះ ឬ «​ភព​ទាំង​ប្រាំបួន​»​។ រន្ធ​តូចៗ​នៅ​នឹង​បាត​ឡត​មាន​មាន​បញ្ចុះ​ត្បូងថ្ម​មានតម្លៃ​ដែល​ទាក់ទង​ទៅនឹង​ទេព​ទាំង ០៩​អង្គ​នោះ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close