រថភ្លើងពីរគ្រឿងបុកគ្នានៅឥណ្ឌូនេស៊ី បណ្តាលឲ្យមនុស្សស្លាប់ ៣នាក់ និងរបួស ២៨នាក់
ហ្សារកាតា៖ ប៉ូលិសនិយាយថា អ្នកដំណើរ ៣នាក់បានស្លាប់ និងយ៉ាងហោចណាស់ ២៨នាក់រងរបួស នៅពេលដែលរថភ្លើងពីរគ្រឿងរត់បុកគ្នាពេញទំហឹងនៅលើកោះជ្វា ប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃសុក្រនេះ។
អ្នកនាំពាក្យប៉ូលិសក្នុងតំបន់ លោក Ibrahim Tompo និយាយថា ឧបទ្ទវហេតុនេះ កើតឡើងនៅម៉ោង៦៖៣០នាទីព្រឹកថ្ងៃសុក្រនេះ (ម៉ោងក្នុងតំបន់) ស្ថិតនៅលើផ្លូវរថភ្លើងមួយកន្លែង តាមបណ្តោយវាលស្រែក្នុងទីក្រុង Cicalengka ក្នុងខេត្ត West Java នាំឱ្យទូរថភ្លើងជាច្រើនក្រឡាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។