រឿងអា​ស្រូវ​ពុករលួយ​របស់លោក​ សំ កុសល ប្រធានសាខាគយនិងរដ្ធា​ករខេត្តកោះកុងមិនគួរលោកបណ្ឌិត​គុណ ញឹម​ មើលរំលង​?

ពីខេត្តកោះកុង​ ប្រភពដែលស្និទ្ធនឹងលោក​លោក សំ កុសល ប្រធាន​សាខាគយ​និងរដ្ធាករខេត្តកោះកុង បាន​បង្ហើប​អោយខ្មែរ៧មករាឲ្យ​ដឹងថាបច្ចុប្បន្ន​ ឈ្មួញ​មួយចំនួន​នៅ តែ​នាំចូល​ម៉ូតូ​ទំនើបៗ ​គេចពន្ធរថយន្ត​ទំនើបៗ​ អត់​ពន្ធនិង​ទំនិញគេចពន្ធ​ ច្រើន​ប្រភេទ​ពី​ទឹកដី​ប្រទេសថៃ​ ចូល​ទឹកដី​ខ្មែរ​ យ៉ាង​គគ្រឹកគគ្រេងតាមទូក​ និងតាមឡាននៅពេលយប់​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ទំនិញ​ដែល​ឈ្មួញ​នាំ ចូល​តាម​ច្រកទ្វារ​អន្តរជាតិ​ ចាំ​យាម ច្រក​ស្រែ អំបិល ច្រក​ប៉ាក់​ខ្លង និង​ច្រក​ផ្សេងៗ​ទៀត​គឺ​បង់ពន្ធ​ ចូល​រដ្ឋ​ត្រឹម​២៥​ទៅ​៣០​ភាគរយ​ប៉ុណ្ណោះ ក្រៅពីនេះ​គឺមានការ ឃុប ឃិត​បែង​ចែក​ផលប្រយោជន៍​គ្នា​រវាង​ក្រុម​ឈ្មួញ​និង​លោក សំ កុសល​​​ ប្រធានសាខាគយនិងរដ្ធាករខេត្តនិងក្រុមឈ្មួញមានអំណាច។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ការដែល​លោក សំ កុសលហ៊ាន​ធ្វើ​អ្វីៗតាម​អំពើ​ចិត្ត​របស់ខ្លួនបំពាន​ទៅលើ​វិធានការ​កែទម្រង់​ស៊ីជម្រៅ​នៅក្នុង​ស្ថាប័នគយ គឺ​ដោយសារ​អាង​មាន​ខ្នងបង្អែកដ៏​រឹងមាំ​ចាំ​ជួយ​ការពារ​និង​ជួយ​ដោះស្រាយ​គ្រប់ពេលវេលា​។

ប្រភពពី​មន្ត្រី​និង​ភ្នាក់ងារ​គយ​ក្នុង​ខេត្តកោះកុង មួយចំនួន​បាន​ឲ្យ​ដឹងថា បើទោះបី​រឿងអាស្រូវ​ពុករលួយ​ច្រើនបែប​ច្រើនយ៉ាង​ណារបស់លោក សំ កុសល ប្រធាន​សាខាគយ​ខេត្តកោះកុង ត្រូវបាន​លាតត្រដាង​ជា​បន្តបន្ទាប់​យ៉ាងណាក៏ដោយ ក៏​មកដល់ពេលនេះ​ទាំង​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏ដូចជា​​ លោក​ គុណ​ញឹមមេ​គយ​ធំៗ​នៅក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា នាំគ្នា​សម្ងំ​ស្ងាត់ឈឹង​។ ហេតុនេះហើយ​ទើប​លោក សំ កុសល ប្រធាន​សាខាគយ​ខេត្តកោះកុង កាន់តែ​មានអំណាច​ធំធេង​ក្នុងការ​ប្រព្រឹត្ត​អំពើពុករលួយ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ប្រភពពី​មន្ត្រី​និង​ភ្នាក់ងារ​គយ​ខេត្តកោះកុង បាន​ឲ្យ​ដឹង​ទៀតថា មួយរយៈ​ចុងក្រោយ​នេះ​លោក សំ កុសល ប្រើ​តួនាទី​និង​អំណាច​ប្រព្រឹត្ត​អំពើពុករលួយ​កាន់តែខ្លាំង​តាមរយៈ​ការ​បើកដៃ​ឲ្យ​ឈ្មួញ​ធំៗ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​កាន់តែ​ច្រើនឡើងៗ​តាមច្រកបាក់ខ្លងនិងតាមទូកនិងច្រករបៀងតូចៗ។

បើតាម​ការ​បង្ហើប​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្តកោះកុង មួយចំនួន​បាន​ឲ្យ​ដឹងថា អំពើពុករលួយ​យ៉ាង​គឃ្លើន​របស់លោក សំ កុសល ប្រធាន​សាខាគយនិងរដ្ធាករ​ខេត្តកោះកុង គឺ​ឃុបឃិត​ឲ្យ​ឈ្មួញ​ធំៗ​មួយចំនួន​បង់ពន្ធ​តាមរបៀប​ម៉ៅការ ហើយ​ឈ្មួញ​ទាំងនោះ​អាច​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​យ៉ាង​ពេញបន្ទុក​តែម្តង​។ អំពើពុករលួយ​ច្រើនបែប​ច្រើនយ៉ាង​របស់លោក សំ កុសល កំពុង​ធ្វើ​ឲ្យ​រដ្ឋ​ត្រូវ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗរាប់សុិបមុឺនដុល្លារ​ ព្រោះតែលោកសំ​កុសល ប្រធានសាខាគយនិងរដ្ធាករខេត្តកោះកុងមានទំនាក់ទំនងយ៉ាងជិតស្និទ្ធលោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ និង លោកបណ្ឌិត គុណ ញឹម​មេ​គយ​ធំៗ​ក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា កំពុង​សម្ងំស្ងៀម​បណ្ដោយ​ឲ្យ​លោក សំ កុសល មេ​គយ​ខេត្តកោះកុង ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​របស់ខ្លួន​យ៉ាង​ក្រអឺតក្រទម​។ លើស​នេះ​ទៅទៀត​លោក សំ កុសល តែងតែ​ប្រើប្រាស់​ឈ្មោះ​មេ​គយ​ធំៗ​មួយចំនួន​នៅក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ដើម្បី​បិទបាំង​ទង្វើ​មិន​ប្រក្រតី​និង​អំពើពុករលួយ​របស់ខ្លួន​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​ដើម្បី​គំរាម​មិន​ឲ្យ​មន្ត្រី​គយ​និង​ភ្នាក់ងារ​គយ​ក្នុង​ខេត្តកោះកុង ធ្វើការ​តវ៉ានិងរាយការណ៏ពីសកម្មភាពពុករលួយនិងបក្សពួកនិយមរបស់ខ្លួន​។

ដូច្នេះ​មានតែឯកឧត្តមទេសរដ្ធមន្ត្រី ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ គួរ​បើកកញ្ចប់ធ្វើ​ការស៊ើបអង្កេត​ទៅលើ​រឿងអាស្រូវ​ពុករលួយ​របស់លោក សំ កុសល ប្រធានសាខាគយនិងរដ្ធាករ​ខេត្តកោះកុង ឲ្យ​បាន​ស៊ីជម្រៅ​៕ពាក់ពន្ធ័និងការចោទប្រកាន់ខាងលើខ្មែរ៧មករានៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨មិនអាចសុំការបំភ្លឺបានឡេីយពីលោក​សំ កុសល​​ ប្រធានសាខាគយនិងរដ្ធាករខេត្តកោះកុងដោយទូរសព្ឌ័ខលចូលគ្មានអ្នកទទួល​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close