ក្រសួង​ធនធានទឹក ជូនដំណឹង​ពី​ស្ថានភាព​ធាតុអាកាស​នៅ​កម្ពុជា សម្រាប់​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០២៣

​ក្រសួង​ធនធានទឹក និង​ឧតុនិយម បានចេញ​សេចក្តីជូនដំណឹង អំពី​ស្ថានភាព​ធាតុអាកាស​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​សម្រាប់​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០២៤​។​

​ក្រសួង​បញ្ជាក់ថា ទ្រនុង​សម្ពាធ​ខ្ពស់​ពី​ប្រទេស​ចិន រំកិល​មកលើ​ខាងជើង និង ឦសាន​កម្ពុជា​ជាមួយនឹង​ខ្យល់មូសុង​ឦសាន បក់​ពី​ខ្សោយ​ទៅ​មធ្យម​(៥-៧​ម៉ែត្រ​/​វិនាទី​) ។ ស្ថានភាព​បែបនេះ​នឹងធ្វើ​ឱ្យ​៖ ចាប់ពី​ថ្ងៃទី​២៣ ដល់​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០២៤៖
១-​តំបន់​វាលទំនាប​៖
* សីតុណ្ហភាព​អប្បបរមា​ពី​២១-២៣°C និង​សីតុណ្ហភាព​អតិបរមា​ពី​៣២-៣៤°C ហើយ​ខ្យល់​បក់​មកពី​ទិសឦសាន ក្នុង​ល្បឿន​ពី​២-៥​ម៉ែត្រ​/​វិនាទី​។​

២-​តំបន់​ខ្ពង់រាប ៖
* សីតុណ្ហភាព​អប្បបរមា​ពី​១៨-២២°C និង​សីតុណ្ហភាព​អតិបរមា​ពី​៣១-៣៣°C ហើយ​ខ្យល់​បក់​មកពី​ទិសឦសាន ក្នុង​ល្បឿន​ពី​៤-៦​ម៉ែត្រ​/​វិនាទី​
* ខេត្តមណ្ឌលគិរី រតនគិរី ព្រះវិហារ និង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ធាតុអាកាស​ត្រជាក់​នៅពេល​ព្រឹក ជាមួយនឹង​សីតុណ្ហភាព​អប្បបរមា​ពី​១៨-២០°C​។​

៣-​តំបន់​មាត់សមុទ្រ ៖
* តុ​ណ្ហ​ភាព​អប្បបរមា​ពី​២៣-២៥°C និង​សីតុណ្ហភាព​អតិបរមា​ពី​៣៣-៣៥°C ហើយ​ខ្យល់​បក់​មកពី​ទិសឦសាន​ក្នុង​ល្បឿន​ពី​២-៤​ម៉ែត្រ​/​វិនាទី​
* រលក​សមុទ្រ​មាន​កម្ពស់​ពី​០,៥០-១,២៥​ម៉ែត្រ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close