​ក្រសួង​ធនធានទឹក ជូនដំណឹង​ពី​ស្ថានភាព​ធាតុអាកាស​នៅ​កម្ពុជា សម្រាប់​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០២៤

​ក្រសួង​ធនធានទឹក និង​ឧតុនិយម បានចេញ​សេចក្តីជូនដំណឹង ពី​ស្ថានភាព​ធាតុអាកាស នៅ​ព្រះរាជាណាចក្រ​កម្ពុជា សម្រាប់​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០២៤​។​

​ក្រសួង​បញ្ជាក់ថា ស្ថានភាព​ធាតុអាកាស​នៅ​កម្ពុជា ចាប់ពី​ថ្ងៃទី​២៥ ដល់​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០២៤៖

១-​តំបន់​វាលទំនាប​៖
* សីតុណ្ហភាព​អប្បបរមា​ពី​២១-២៤°C និង​សីតុណ្ហភាព​អតិបរមា​ពី​៣១-៣៤°C ហើយ​ខ្យល់​បក់​មកពី​ទិសឦសាន ក្នុង​ល្បឿន​ពី ៣-៥​ម៉ែត្រ​/​វិនាទី​។​

២-​តំបន់​ខ្ពង់រាប​៖
* សីតុណ្ហភាព​អប្បបរមា​ពី​១៨-២៣°C សីតុណ្ហភាព​អតិបរមា​ពី​៣១-៣៤°C ហើយ​ខ្យល់​បក់​មកពី​ទិសឦសាន ក្នុង​ល្បឿន​ពី​៤-៦​ម៉ែត្រ​/​វិនាទី​

* ខេត្តមណ្ឌលគិរី រតនគិរី ព្រះវិហារ និង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ធាតុអាកាស​ត្រជាក់​នៅពេល​ព្រឹក ជាមួយនឹង​សីតុណ្ហភាព​អប្បបរមា​ពី​១៨-២១°C​។​

៣-​តំបន់​មាត់សមុទ្រ​៖
* សីតុណ្ហភាព​អប្បបរមា​ពី​២២-២៤°C និង​សីតុណ្ហភាព​អតិបរមា​ពី​៣៣-៣៥°C ហើយ​ខ្យល់​បក់​មកពី​ទិសឦសាន​ក្នុង​ល្បឿន​ពី​៣-៥​ម៉ែត្រ​/​វិនាទី​
* រលក​សមុទ្រ​មាន​កម្ពស់​ពី​០,៥០-១,៥០​ម៉ែត្រ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close