នាវាទេសចរណ៍ Westerdam ចូលចតនៅកំពង់ផែស្វយត័ក្រុងព្រះសីហនុ ជាថ្មីម្តងទៀត
នាវាទេសចរណ៍ Westerdam បានចូលចតកំពង់ផែស្វយត័ក្រុងព្រះសីហនុជាថ្មីម្តងទៀត ជាលើកទី៣ នាព្រឹកថ្ងៃ២៥ ខែមករា ឆ្នាំ២០២៤នេះ បាននាំភ្ញៀវទេសចរណ៍ចំរុះជាតិសាសន៍ចំនួន ១៨៧៣នាក់ ស្រីចំនួន៩៨៦នាក់ (មាន៤៣សញ្ជាតិ)មកទស្សនាប្រទេសកម្ពុជា រយៈពេលមួយថ្ងៃ។ នាវាទេសចរណ៍ Westerdamនេះ នឹងចាកចេញពីកំពង់ផែស្វយ័តខេត្តព្រះសីហនុ នៅវេលាម៉ោង៩យប់ ថ្ងៃដដែលនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។