​ក្រសួងសុខាភិបាល ប្រកាស​ពី​ការរកឃើញ​ជំងឺ​ជំងឺ​អុត​ស្វា លើ​បុរស​ម្នាក់ទៀត នៅ​រាជធានី​ភ្នំពេញ ជា​ករណី​ទី​១០

ក្រសួងសុខាភិបាល នៅ​ព្រឹក​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០២៤​នេះ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន ស្តីពី​ការរកឃើញ​ជំងឺ​ជំងឺ​អុត​ស្វា (Mpox) លើ​បុរស​ម្នាក់ទៀត​នៅ​រាជធានី​ភ្នំពេញ ដែក​ជា​ករណី​ទី​១០​។​

​ក្រសួង​បញ្ជាក់ថា យោងតាម​លទ្ធផល ទទួលបាន​ពី​វិទ្យាស្ថាន​ជាតិ​សុខភាព​សាធារណៈ នៅ​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០២៤ បាន​បញ្ជាក់ថា មាន​ករណី ជំងឺ​អ៊ឹម​ផ​ក (Mpox) ចំនួន​១​ករណី​បន្ថែមទៀត លើ​បុរស​ម្នាក់​ដែលមាន​ទីលំនៅ​នៅ​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ និង​បាន​ដាក់ឱ្យ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ត្រឹមត្រូវ​។ ដូច្នេះ​ជំងឺ​អ៊ី​ម​ផ​ក ដែល​បាន​រកឃើញ​សរុប​មាន ចំនួន ១០​ករណី​។​

​ក្រសួងសុខាភិបាល​សង្កេត​ឃើញថា និន្នាការ​នៃ​ការចម្លង​ជំងឺ​អ៊ី​ម​ផ​កនៅ​កម្ពុជា មានការ​កើនឡើង​ស្របគ្នា និង​និន្នាការ​នៅលើ​សកលលោក​។ យោងតាម​ការផ្សព្វផ្សាយ​របស់​អង្គការ សុខភាព​ពិភពលោក នៅ​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០២៤ ជំងឺ​អ៊ី​ម​ផ​កបាន និង​កំពុង​ផ្ទះ​រាលដាល​ក្នុងប្រទេស ចំនួន ១១៧ ដែល​ក្នុងនោះ​មាន​ករណី​ឆ្លង​ជំងឺ​អ៊ឹម​ផ​ក​សរុប​ចំនួន ៩៣,០៣០​នាក់ និង​ករណី​ស្លាប់​ចំនួន ១៧៦​នាក់ នៅលើ​ពិភពលោក​។​

​ក្រសួងសុខាភិបាល​សូម​អំពាវនាវ និង​ក្រើនរំលឹក​ដល់ បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់គ្នា ត្រូវ​យកចិត្តទុកដាក់​ប្រុងប្រយ័ត្ន​ថែរក្សា​សុខភាព​ផ្ទាល់ខ្លួន និង​ក្រុមគ្រួសារ ដើម្បី​បង្ការ​នូវ​ការរីក​រាលដាល​ជំងឺ​អ៊ី​ម​ផ​ក​ជា​ចង្កោម ឬ​ទ្រង់ទ្រាយ​ធំ​ជាយថាហេតុ ដោយ​ចូលរួម​ស្វែងយល់​នូវ​របៀប​ចម្លង និង​ត្រូវអនុវត្ត​នូវ​វិធានការ​បង្ការ​យ៉ាង​ម៉ឺងម៉ាត់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close