យានយន្ដល្មើស ៧០គ្រឿងទៀត ត្រូវបានឃាត់កាលពីយប់មិញ!
លទ្ធផលនៃការរឹតបន្ដឹងច្បាប់ចរាចរណ៍ និងត្រួតពិនិត្យជាតិអាល់កុល នៅយប់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាល រាជធានីភ្នំពេញ កម្លាំងសមត្ថកិច្ចបានឃាត់យានយន្ដល្មើសចំនួន ៧០គ្រឿង ក្នុងនោះរថយន្តចំនួន ២២គ្រឿង និងម៉ូតូ ៤៨គ្រឿង។
ប្រតិបត្តិការនេះធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតបតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា សំដៅទប់ស្កាត់ និងបង្ការករណីគ្រោះថ្នាក់ចរាចរណ៍ ដែលជាសញ្ញាណគួរឲ្យព្រួយបារម្ភ។
ជាលទ្ធផលតាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌ បានចុះអនុវត្តរឹត បន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុលដូចខាងក្រោម៖ ឃាត់យានយន្តល្មើស សរុបចំនួន ៧០គ្រឿង (រថយន្ត ចំនួន ២២គ្រឿង និងម៉ូតូចំនួន ៤៨គ្រឿង)៖
*ទី១៖ ល្មើសជាតិស្រវឹង ចំនួន៤៣គ្រឿង
+កម្រិត ០.២៥ – ០.៣៩ mg/L ចំនួន២១គ្រឿង, អ្នកបើកបរម៉ូតូ ចំនួន១៣នាក់, អ្នកបើកបររថយន្ត ចំនួន០៨នាក់
+កម្រិត ០.៤០ mg/L ឡើង ចំនួន២២គ្រឿង, អ្នកបើកបរម៉ូតូ ចំនួន១៣នាក់, អ្នកបើកបររថយន្ត ចំនួន០៩នាក់
*ទី២៖ បទល្មើសផ្សេងៗ ចំនួន២៧គ្រឿង, អត់មួកសុវត្ថិភាព ចំនួន២២គ្រឿង, រថយន្តគ្មានប័ណ្ណបើកបរ ចំនួន០៥គ្រឿង
ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានអះអាងថា «កម្លាំងសមត្ថកិច្ចជំនាញរបស់ស្នងការដ្ឋាននគរបាលរាជធានី បានចេញយុទ្ធនាការរឹតបន្តឹងច្បាប់ ត្រួតពិនិត្យជាតិអាល់កុល ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ជាប្រចាំដោយមិនលើកលែង»៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។