ក្រសួងធនធានទឹក បញ្ជាក់ពីស្ថានភាពធាតុអាកាសនៅកម្ពុជា ពីថ្ងៃនេះ ដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤

ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤។

ក្រសួងបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា ទទួលឥទ្ធិពលខ្សោយពីទ្រនុងសម្ពាធខ្ពស់ នៃមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច រួមជាមួយជ្រលងសម្ពាធទាបខ្សោយ នៅលើប្រទេសថៃ។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤៖

១. តំបន់វាលទំនាប៖
* សីតុណ្ហភាពមធ្យមអប្បបរមា២៣°C (អង្សាសេ) និងសីតុណ្ហភាពមធ្យមអតិបរមា៣៧°C (អង្សាសេ) ខ្យល់បក់មកពីទិសអាគ្នេយ៍ និងទិសនិរតីមានល្បឿនពី១-៣ម៉ែត្រ/វិនាទី
* អាចមានភ្លៀងធ្លាក់នៅភូមិភាគពាយ័ព្យ គ្របដណ្ដប់លើផ្ទៃដីប្រមាណ៥%។

២.តំបន់ខ្ពង់រាប ៖
* សីតុណ្ហភាពមធ្យមអប្បបរមា២៣°C (អង្សាសេ) និងសីតុណ្ហភាពមធ្យមអតិបរមា៣៧°C (អង្សាសេ) ខ្យល់បក់មកពីទិសទក្សិណ និងទិសអាគ្នេយ៍ មានល្បឿនពី១-៣ម៉ែត្រ/វិនាទី។

៣.តំបន់មាត់សមុទ្រ ៖
* សីតុណ្ហភាពមធ្យមអប្បបរមា២៣°C (អង្សាសេ) និងសីតុណ្ហភាពមធ្យមអតិបរមា៣៦°C (អង្សាសេ) ខ្យល់បក់មកពីទិសអាគ្នេយ៍ និងទិសនិរតី មានល្បឿនពី៣-៥ម៉ែត្រ/វិនាទី
* អាចមានភ្លៀងធ្លាក់គ្របដណ្ដប់លើផ្ទៃដីប្រមាណពី៥% ទៅ ១០%
* រលកសមុទ្រអាចមានកម្ពស់ពី០,៥០- ១,៥០ម៉ែត្រ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close