ចាប់ពី​ថ្ងៃនេះ ដល់​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០២៤ កម្ពុជា អាចមាន​ភ្លៀង​ធ្លាក់​តិចតួច​

ក្រសួង​ធនធានទឹក និង​ឧតុនិយម បានចេញ​សេចក្តីជូនដំណឹង ពី​ស្ថានភាព​ធាតុអាកាស​នៅ​កម្ពុជា សម្រាប់​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០២៤​។​

​ជ្រលង​សម្ពាធ​ទាប មាន​ឥទ្ធិពល​លើ​ឈូង​សមុទ្រ​ថៃ និង​គ្របដណ្ដប់​មកលើ​ប្រទេស​កម្ពុជា និង​សម្ពាធ​ខ្ពស់​នៅ​សមុទ្រ​ចិន​ខាងត្បូង​បាន​ថយឥទ្ធិពល​។ ស្ថានភាព​បែបនេះ​នឹងធ្វើ​ឱ្យ​៖ ចាប់ពី​ថ្ងៃទី​២៦ ដល់​ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ​២០២៤៖

១. តំបន់​វាលទំនាប​៖
* សីតុណ្ហភាព​មធ្យម​អប្បបរមា​២៤°C និង​សីតុណ្ហភាព​មធ្យម​អតិបរមា​៣៥°C ផ្ទៃមេឃ​មាន​ពពក​តិច ទៅ​មធ្យម និង​មាន​ភ្លៀង​ធ្លាក់​កម្រិត​ខ្សោយ​គ្រប់​ដណ្តប់​លើ​ផ្ទៃដី​២០% និង​មាន​ខ្យល់​បក់​មកពី​ទិសបូព៌​មាន​ល្បឿន​មធ្យម​២​ម៉ែត្រ​/​វិនាទី​។​

២.​តំបន់​ខ្ពង់រាប​៖
* សីតុណ្ហភាព​មធ្យម​អប្បបរមា​២៤°C និង​សីតុណ្ហភាព​មធ្យម​អតិបរមា​៣៥°C ផ្ទៃមេឃ​មាន​ពពក​ពី​តិច ទៅ​មធ្យម និង​មាន​ភ្លៀង​ធ្លាក់​កម្រិត​ខ្សោយ គ្រប់​ដណ្តប់​លើ​ផ្ទៃដី​១០% ខ្យល់​បក់​មកពី​ទិសបូព៌​មាន​ល្បឿន​មធ្យម​៣​ម៉ែត្រ​/​វិនាទី​។​

៣.​តំបន់​មាត់សមុទ្រ​៖
* សីតុណ្ហភាព​មធ្យម​អប្បបរមា​២៣°C និង​សីតុណ្ហភាព​មធ្យម​អតិបរមា​៣៥°C ផ្ទៃមេឃ​មាន​ពពក​ពី​តិច​ទៅ​មធ្យម និង​មាន​ភ្លៀង​ធ្លាក់​កម្រិត​ខ្សោយ គ្រប់​ដណ្តប់​លើ​ផ្ទៃដី​២០% ខ្យល់​បក់​មកពី​ទិសនិរតី មាន​ល្បឿន​៣​ម៉ែត្រ​/​វិនាទី​។​
* រលក​សមុទ្រ​មាន​កម្ពស់​មធ្យម​អប្បបរមា​០,៥០​ម៉ែត្រ និង​កម្ពស់​មធ្យម​អតិបរមា​១,៥០​ម៉ែត្រ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close