៩ទម្លាប់ប្រចាំថ្ងៃ អាចធ្វើឲ្យអ្នកមានរាងស្អាតបាន
1.នៅពេលដែលអ្នកអង្គុយ អ្នកគួរតែអង្គុយឲ្យត្រង់ ដោយមិនគួរអង្គុយកោងខ្នងនោះទេ ព្រោះការអង្គុយ ឈរ ដើរត្រង់នេះ អាចជួយធ្វើឲ្យរាងអ្នកស្អាតខ្លាំងណាស់ ថែមទាំងមិនធ្វើឲ្យឆ្អឹងខ្នងអ្នកខូចទៀតផង ។
2.អ្នកគួរតែញ៉ាំទឹកឲ្យបានច្រើន ព្រោះទឹកនេះ អាចជួយធ្វើឲ្យក្បាលពោះអ្នករាបស្មើ ថែមទាំងជួយធ្វើឲ្យស្បែកអ្នកមានសំណើមទៀតផង ។
3.បន្លែ និងផ្លែឈើ អ្នកគួរតែញ៉ាំឲ្យបានច្រើនជាងសាច់ ផ្សេងៗ ព្រោះវាអាចជួយធ្វើឲ្យរាងអ្នកស្អាតបាន ។ ជាពិសេសក្បាលពោះអ្នកក៏អាចបាត់លឿនផងដែរ បើអ្នកព្យាយាមពិសារច្រើន ។
4.អ្នកអាចញ៉ាំកាហ្វេខ្មៅបាន ព្រោះសារធាតុកាហ្វេអ៊ីន អាចធ្វើឲ្យក្រពះ និងពោះវៀនអ្នកដំណើរការលឿន ថែមទាំងអាចជួយប្រឆាំងនឹងភាពចាស់ ព្រមទាំងជួយធ្វើឲ្យកាឡូរីក្នុងរាងកាយអ្នកស្រកចុះផងដែរ ដោយធ្វើឲ្យក្បាលពោះអ្នកបាត់តែម្តង ។
5.អ្នកគួរតែបរិភោគផលិតផលដែលផលិតពីទឹកដោះគោបាន ព្រោះផលិតផលទាំងនេះ ក៏អាចជួយធ្វើឲ្យរាងអ្នកស្អាតផងដែរ ។
6.អ្នកមិនគួរទំពារស្ករកៅស៊ូឡើយ ព្រោះអ្នកអាចស្រូបយកខ្យល់ច្រើនចូលក្នុងពោះ ដោយធ្វើឲ្យក្បាលពោះអ្នកអាចធំដោយមិនដឹងខ្លួន ។
7.នៅពេលដែលអ្នកញ៉ាំបាយ អ្នកគួរតែទំពាឲ្យម៉ដ្ឋ ទើបលេបចូលទៅក្នុងពោះ ។ ការធ្វើបែបនេះដើម្បីឲ្យក្រពះឆាប់រំលាយ ដោយធ្វើឲ្យអ្នកមិនងាយឡើងទម្ងន់ឡើយ ។
8.អ្នកគួរតែរក្សាទម្លាប់នៃការបត់ជើងធំឲ្យបានល្អ ព្រោះក្រោយពេលដែលអ្នកបត់ជើងធំរួច ជាតិពុលនឹងអាចចេញពីរាងកាយអ្នក ដោយធ្វើឲ្យអ្នកមានរាងដែលស្អាត ។
9.នៅពេលដែលអ្នករងសម្ពាធធ្ងន់ ក៏អ្នកអាចធាត់ផងដែរ ។ ដូចនេះអ្នកគួរតែចេះបន្ធូរអារម្មណ៍ ទើបអាចធ្វើឲ្យរាងអ្នកស្អាតបាន (ប្រភពពី៖ Health.com.kh) ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។