ក្រសួង​ធនធានទឹក បញ្ជាក់​ពី​ស្ថានភាព​ធាតុអាកាស​នៅ​កម្ពុជា ចាប់ពី​ថ្ងៃនេះ ដល់​ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ​២០២៤

ក្រសួង​ធនធានទឹក និង​ឧតុនិយម បានចេញ​សេចក្តីប្រកាស​ព័ត៌មាន ស្តីពី​ស្ថានភាព​ធាតុអាកាស​នៅ​កម្ពុជា សម្រាប់​ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ​២០២៤​។​

​ក្រសួង​បញ្ជាក់ថា ជ្រលង​សម្ពាធ​ទាប​នៅ​បន្ត​មាន​ឥទ្ធិពល​លើ​ឈូង​សមុទ្រ​ថៃ និង​គ្របដណ្ដប់​មកលើ​ប្រទេស​កម្ពុជា និង​សម្ពាធ​ខ្ពស់​នៅ​សមុទ្រ​ចិន​ខាងត្បូង​បាន​ថយឥទ្ធិពល ខណៈដែល​ខ្យល់​បក់​មកពី​ទិសនិរតី និង​អាគ្នេយ៍​។ ស្ថានភាព​បែបនេះ​នឹងធ្វើ​ឱ្យ​៖ ចាប់ពី​ថ្ងៃទី​២៨ ខែកុម្ភៈ ដល់​ថ្ងៃទី​១ ខែមីនា ឆ្នាំ​២០២៤៖

១. តំបន់​វាលទំនាប ៖
* សីតុណ្ហភាព​មធ្យម​អប្បបរមា​២៥°C និង​សីតុណ្ហភាព​មធ្យម​អតិបរមា​៣៦°C ផ្ទៃមេឃ​មាន​ពពក​ពី​តិច​ទៅ​មធ្យម នឹងមាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ខ្សោយ​គ្របដណ្តប់​លើ​ផ្ទៃដី​១០% និង​មាន​ខ្យល់​បក់​មកពី​ទិសអាគ្នេយ៍​មាន​ល្បឿន​មធ្យម​៣​ម៉ែត្រ​/​វិនាទី​។​

២.​តំបន់​ខ្ពង់រាប ៖
* សីតុណ្ហភាព​មធ្យម​អប្បបរមា​២៣°C និង​សីតុណ្ហភាព​មធ្យម​អតិបរមា​៣៦°C ផ្ទៃមេឃ​មាន​ពពក​ពី​តិច​ទៅ​មធ្យម ដោយឡែក​នៅ​ខេត្តកំពង់ស្ពឺ​នឹងមាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ខ្សោយ​គ្របដណ្តប់​លើ​ផ្ទៃដី​៥% ខ្យល់​បក់​មកពី​ទិសបូព៌​មាន​ល្បឿន​មធ្យម​៣​ម៉ែត្រ​/​វិនាទី ។​

៣.​តំបន់​មាត់សមុទ្រ ៖
* សីតុណ្ហភាព​មធ្យម​អប្បបរមា​២៣°C និង​សីតុណ្ហភាព​មធ្យម​អតិបរមា​៣៦°C ផ្ទៃមេឃ​មាន​ពពក​ពី​តិច​ទៅ​មធ្យម នឹងមាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ខ្សោយ​គ្របដណ្តប់​លើ​ផ្ទៃដី​២០% ខ្យល់​បក់​មកពី​ទិសនិរតី​មាន​ល្បឿន​៣​ម៉ែត្រ​/​វិនាទី​
* រលក​សមុទ្រ​មាន​កម្ពស់​មធ្យម​អប្បបរមា​០,៥០​ម៉ែត្រ និង​កម្ពស់​មធ្យម​អតិបរមា​១,៥០​ម៉ែត្រ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close