​កូន​ផ្សោត​កើត​ថ្មី​ទី​៣ ប្រទះឃើញ​នៅ​អន្លង់​កាំ​ពី នៅ​ដើមឆ្នាំ​២០២៤

​កូន​ផ្សោត​ទើបនឹង​កើត​ថ្មី​មួយ​ក្បាល ត្រូវបាន​ប្រទះឃើញ​ដោយ​ក្រុមការងារ​ស្រាវជ្រាវ​នៃ​រដ្ឋបាល​ជលផល និង​អង្គការ WWF នៅវេលា​ម៉ោង​១០:២៥​នាទី នា​ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​២០២៤ នៅ​អន្លង់​ព្រះសង្ឃ ស្ថិតក្នុង​ភូមិ​សំបុក ឃុំ​សំបុក ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ ជាប់​នឹង​អន្លង់​ផ្សោត​កាំ​ពី​។​

​កូន​ផ្សោត​នេះ​ស្ថិតនៅក្នុង​ហ្វូង​សត្វ​ផ្សោត​ចំនួន​៦​ក្បាល​ផ្សេងទៀត​។ នេះ​គឺជា​កូន​ផ្សោ​តទី​៣ ដែល​បានកើត​នៅ​ដើមឆ្នាំ​២០២៤​នេះ​។​

​រដ្ឋបាល​ជលផល​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ សូម​អរគុណ​ចំពោះ​មន្ដ្រី​ឆ្មាំ​ទន្លេ​ទាំងអស់ ព្រមទាំង​បងប្អូន​ប្រជាពលរដ្ឋ​ដែល​បាន ចូលរួម​ថែរក្សា​និង​ការពារ​ធនធាន​ជលផល​ដ៏​មានតម្លៃ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close