លោក កែវ ពៅ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត កំពង់ឆ្នាំង ចុះសួរសុខទុក្ខមន្ត្រីក្រោមឱវាទដែលមានជម្ងឺ ទឹកនោមផ្អែមដល់គេហដ្ឋាន​

នៅរសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ លោក កែវ ពៅ ប្រធានមន្ទីរសារធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំងអមដំណើរដយ សហការី៥រូបទៀត បានអញ្ជើញទៅសួរសុខទុក្ខ លោក សេង មុនី ជាមន្ត្រីរាជការ របស់មន្ទីរ សាធារណការខេត្តដែលមានជម្ងឺទឹកនោមផ្អែមធ្ងន់ធ្ងរ ក្នុងឱកាសនេះផងដែរ លោកប្រធានមន្ទីរ បានជួយឧបត្ថម្ភថវិកាចំនួន ១,០០០,០០០ រៀល អង្ករ ១បាវ មី ១កេស ទឹកស៊ីអ៉ីវ១ យួរ ទឹកត្រី ១យួរ ទឹកដោះគោ ១ឡូត៌ និងបានផ្តាំផ្ញើអោយលោកសេង មុនី ខិតខំថែរក្សាសុខភាព ដោយ យកចិត្តទុកដាក់ព្យាបាលជម្ងឺ និង អនាម័យជានិច្ចព្រោះថ្នាក់ដឹកនាំមិនបោះបង់មន្ត្រីណាមួយអោយនៅឯកោឡេីយ៕លោកកែវ ពៅ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ឆ្នាំងបានបន្តថាបេីទោះបីអំណោយតិចតួចយ៉ាងណាក្តីនេះសបញ្ជាក់ថាថា្នក់ដឹកនាំមន្ទីរមិនបោះបង់មន្ត្រីរបស់ខ្លួនឡេីយចូលលោកសេងមុនី ត្រូវតែជឿជាក់លេីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ចុះ ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close