រដ្ធបាលខេត្តព្រះសីហនុរៀបចំបុណ្យឆ្លងឆ្នាំនៅឆ្នេរឯករាជ្យរយះពេល០៣ថ្ងៃ
នៅឆ្នេរឯករាជ្យ នាថ្ងៃទី ២៩-៣០-៣១ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ ដែលជាបុណ្យឆ្លងឆ្នាំសកល ២០១៨-២០១៩ ខាងមុខនេះ រដ្ឋបាលខេត្តព្រះសីហនុ សភាពាណិជ្ជកម្មព្រមទាំង មន្ទីរអង្គភាពជុំវិញខេត្ត នឹងរៀបចំកម្មវិធីកម្សាន្តសប្បាយ ជូនប្រជាពលរដ្ឋនៅខេត្តព្រះសីហនុ និងភ្ញៀវទេសចរណ៍ ដោយរដ្ឋបាលខេត្តបានរៀបចំនូវកម្មវិធីកម្សាន្តសម្បាយជាច្រើនដូចជា ៖
-ការតាំងពិពណ៌លក់ម្ហូបអាហារ-សំភារៈប្រើប្រាស់ចំរុះច្រើនមុខ
-ការប្រគុំតន្រ្តី ឈុតឆាកកប្លែង (ចូលរួមដោយតារាល្បីៗ..)
-ការបាញ់កាំជ្រួច និង #បង្ហោះប៉ោងៗចំនួន២០១៨ ប៉ោងៗ
ជាមួយគ្នានេះក៍មានកម្មវិធីរាប់ថយក្រោយ Countdownឆ្លងឆ្នាំ ដោយមានផ្សាយផ្ទាល់តាមទូរទស្សន៍ផងដែរ..សូមចូលរួមអោយបានច្រើនកុះក..៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។