លោក សាប់យឿន កំពុងសំងំប្របូលលុយពុករលួយដាក់ហោប៉ៅ
ខេត្តឧត្ដរមានជ័យ៖ លោកសាប់យឿន ប្រធានស្នាក់ការច្រកទ្វាអន្តរជាតិជាំ ស្ថិតនៅស្រុក អន្លង់វែង កំពុងសំងំប្របូលលុយពីទំនិញគ្មានច្បាប់អនុញ្ញាត្តិ។
បើតាមប្រភពពីខេត្តឧត្តរមានជ័យបានអោយដឹងថា មានរថយន្ដដឹកទឹកកកបង្កប់ជរ័ទឹករាប់សិបតោនក្នុងមួយខែៗឆ្លងដែនចូលទៅប្រទេសថៃ តាមច្រកទ្វាអន្តរជាតិជាំ នៅស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ។
ជ័រទឹករាប់សិបតោន ដែរគ្មានច្បាប់អនុញ្ញាត្តិត្រូវឈ្មួញនាំចូលទៅប្រទេសថៃនៅថ្ងៃទី២៦ខែធ្នូ ២០១៨ ដោយមានលោក សាប់យឿន ជាអ្នកបើកដៃ នេះបើតាមសេចក្ដីរាយការណ៍ពីច្រកទ្វាអន្តរជាតិជាំ។
លោក សាប់យឿន កំពុងមានបាននិងលុយពុករលួយ ពីកការបើកភ្លើងខៀវអោយឈ្មូញនាំទំនិញគ្មានច្បាប់អនុញាត្តិឆ្លងដែនយ៉ាងអនាធិបតេយ្យ។
ចំពោះករណីខាងលើ អ្នករាយការណ៍ព័ត៌មានយើងមិនអាចសុំការស្រាយបំភ្លឺពីលោក សាប់យឿន ប្រធានស្នាក់ការច្រកទ្វាអន្តរជាតិ ជាំសាងាំបានទរ ព្រោះទូរសព្ទ័លោកជាប់រវល់។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។