ការឈូសឆាយដីព្រៃលិចទឹកនៅតំបន់៣នៅភូមិជីលា មានការឃុបឃិតពីមន្ត្រីជាលក្ខណៈប្រព័ន្ធ

ប្រជាពលរដ្ឋនៅក្នុងឃុំកំពង់គោ  ស្រុកកំពង់ស្វាយ បានឲ្យដឹងថា បើកគ្មានការបើកដៃពីលោក សៅ វណ្ណសិរីវុ នាយសង្កាត់រដ្ឋបាលផលកំពង់ស្វាយ ក៏ដូចជាពីមេឃុំ កំពង់គោ និងពីសំណាក់អភិបាលស្រុកកំពង់ស្វាយ ទេនោះគឺគ្មានជនល្មើសណាហ៊ានប្រើគ្រឿងចក្រឈូសឆាយទន្ទ្រានកាន់កាប់ដីព្រៃលិចទឹកក្នុងតំបន់ នៅភូមិជីលា ដូចសព្វថ្ងៃនេះឡើយ

ប្រភពដដែរបានអោយដឹងបន្ថែមទៀតថា ក្រុមជនល្មើសម្ចាស់គ្រឿងចក្រ ដែលធ្វើសកម្ម ភាព ឈូសឆាយបំផ្លាញព្រៃលិចទឹកទន្ទ្រាន កាន់កាប់យកធ្វើជាកម្មសិទ្ធិនោះ  គឺអាចមានការឃុបឃិតបើក ដៃពីសំណាក់ មេឃុំកំពង់ស្វាយ និងលោក អ៊ុន បុក្រ អភិបាលស្រុកកំពង់ស្វាយ ផងដែរទើបអ្វីៗអាចប្រព្រឹត្តទៅដោយរលូន។ ដូច្នេះលោក សុខ លូ អភិបាលខេត្តកំពង់ធំ ក៏ដូចជាថ្នាក់ដឹកនាំក្រសួងនិងស្ថាប័ណ្ណពាក់ព័ន្ធមិនគួរបណ្ដែតបណ្ដោយតទៅទៀតទេ ព្រោះសកម្មភាពឈូសឆាយទន្ទ្រានកាន់កាប់ដីព្រៃលិចទឹកក្នុងតំបន់ នៅភូមិជីលា ឃុំកំពង់គោ ស្រុកកំពង់ស្វាយ កំពុងកើតឡើងយ៉ាងរាលដាលហើយការបង្ក្រាបរបស់សមត្ថកិច្ចពាក់ព័ន្ធគ្រាន់តែធ្វើឲ្យល្អមើលប៉ុណ្ណោះ

សេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋរស់នៅឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានឲ្យដឹងថា បច្ចុប្បន្នបទល្មើសឈូសឆាយទន្ទ្រានកាន់កាប់ដីព្រៃលិចទឹកនៅចំណុចព្រះស្នែង កំពុងកើតមានយ៉ាងពេញបន្ទុក ហើយមន្ត្រីអាជ្ញាធរនិងមន្ត្រីពាក់ព័ន្ធមិនចាត់វិធានការបង្ក្រាបល្មើសនោះទេ ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថាលោក សៅ វណ្ណសិរីវុ នាយសង្កាត់រដ្ឋបាលផលកំពង់ស្វាយ បិទភ្នែក បិទច្រមុះ ឃុបឃិតជាមួយជនល្មើសឈូសឆាយបំផ្លាញព្រៃលិចទឹកយ៉ាងពេញបន្ទុក។

លោក សុខ លូ អភិបាលខេត្តកំពង់ធំ ក៏ដូចជាលោក ធី វណ្ណធីរ ប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំ និងលោក ប៉ែន វណ្ណរិទ្ធ នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ធំ មិនមានចំណាត់ការចុះបង្ក្រាបបល្មើសឈូសឆាយបំផ្លាញព្រៃលិចទឹកនៅតំបន់ព្រះស្នែង នោះសោះ។តែបើប្រជាពលរដ្ឋដែលប្រើកាំបិតនិងពូថៅ កាប់ឆ្ការដីព្រៃបន្តិចបន្តួចគឺចៀសមិនផុតពីការបង្ក្រាបរបស់មន្ត្រីអាជ្ញាធរមូលដ្ឋាន មន្ត្រីរដ្ឋបាលជលផល និងសមត្ថកិច្ចពាក់ព័ន្ធនោះទេ

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close