ប្រាសាទប្រែរូប ទីទស្សនាថ្ងៃលិចដ៏ទាក់ទាញមួយទៀត នៅតំបន់រមណីយដ្ឋានអង្គរ

ក្រៅពីប្រាសាទភ្នំបាខែង នៅក្នុងរមណីយដ្ឋានអង្គរមានកន្លែងទស្សនាថ្ងៃលិចមួយចំនួនទៀត ដែលភ្ញៀវទេសចរអាចទៅទស្សនាបាន រួមមាន ខ្លោងទ្វារទន្លេអុំ ស្រះស្រង់ និងប្រាសាទប្រែរូបជាដើម។

កាលពីពេលថ្មីៗនេះ អាជ្ញាធរជាតិអប្សរា បានបើកឱ្យចូលទស្សនាថ្ងៃលិច នៅប្រាសាទប្រែរូបឡើងវិញ បន្ទាប់ពីបិទមួយរយៈដោយសារការងារជួសជុលមួយចំនួន។

ក្នុងន័យនេះ សាធារណជន ក៏ដូចជាភ្ញៀវទេសចរអាចចូលទស្សនាថ្ងៃលិចនៅប្រាសាទប្រែរូបបាន ដែលមានទស្សនីយភាពដ៏ស្រស់ស្អាត ស្ងប់ស្ងាត់ និងប្លែកអារម្មណ៍៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close