នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានលេខាធិការដ្ឋានគណៈបញ្ជាការដឹកនាំត្រួតពិនិត្យ និងលុបបំបាត់ការដាក់ប៉ុស្តិ៍ បញ្ជាអោយលុបបំបាត់ប៉ុស្តិ៍ត្រួតពិនិត្រអនាធិបតេយ្យ

(ភ្នំពេញ) ប៉ុស្ដិ៍ត្រួតពិនិត្យអនាធិបតេយ្យ ទាំងផ្លូវគោក និងផ្លូវទឹក ត្រូវតែលុបបំបាត់ នេះបើតាម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានលេខាធិការដ្ឋានគណៈបញ្ជាការដឹកនាំត្រួតពិនិត្យ និងលុបបំបាត់ការដាក់ប៉ុស្តិ៍ ប្រាប់ឲ្យប្រធានគណៈបញ្ជាការឯកភាពខេត្ត ដែលជាសមាជិក ត្រូវផ្ញើរបាយការណ៍ ស្ដីពីវឌ្ឍនភាពនៃការត្រួតពិនិត្យ និងលុបបំបាត់ការដាក់ប៉ុស្ដិ៍ ឲ្យបានមុនថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩។

លិខិតរបស់នាយឧត្តមសេនីយ៍ សន្ដិបណ្ដិត នេត សាវឿន ដែលផ្ញើជូនប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ត កាលល្ងាចថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨នេះ របាយការណ៍នេះ នឹងត្រូវយកធ្វើជាមូលដ្ឋានបូកសរុប វាយតម្លៃ ដើម្បីរាយការណ៍ជូនរាជរដ្ឋាភិបាល និងលើកទិសដៅបន្ដ។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close