សង្គមសមត្ថកិច្ចដេញឡានដឹកឈើ ជ្រុលបុកចូលផ្ទះប្រជាពលរដ្ឋ ស្លាប់ម្នាក់ របួស៣នាក់
មណ្ឌល់គិរី ៖ សមរ្ថកិច្ចចំម្រុះមួយក្រុមរួមមានសង្កាត់រដ្ឋបាលព្រៃឈើ នគរបាលអត្តសញ្ញាណកម្ម នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ និងអ្នកកាសែតត្បាញអាយ បានប្រដេញតាមរថយន្ដដឹកឈើមួយគ្រឿងបាន ជ្រុលបុកចូលផ្ទះអ្នកស្រុក បណ្តាលឱ្យស្លាប់ម្នាក់ និង របួសធ្ងន់៣នាក់ ។
ហេតុការណ៍នេះកេីតឡេីងកាលពីវេលាម៉ោង៦៖២៥នាទីល្ងាចថ្ងៃទី២៧ ខែធ្នូ នៅចំណុចគីឡូម៉ែត្រ លេខ៥៣ផ្លូវជាតិ៧៦ ស្ថិតនៅភូមិត្រពាំងផ្អេ ឃុំស្រែខ្ទុមស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។
បច្ចុប្បន្នមនុស្ស៤នាក់ជាសមត្ថកិច្ចចម្រុះ ត្រូវបានបញ្ជូនទៅតុលាការខេត្តមណ្ឌលគិរីដើម្បីសម្រេចតាមច្បាប់ ។ ចំណែកជនម្នាក់ទៀត ត្រូវបានគេដឹងថាជាអ្នកសារព័ត៌មាន CTV Online ក៏ត្រូវបាន សមត្ថកិច្ចកំពុងតាមចាប់ខ្លួនដែរ ក្រោយកើតហេតុហើយគាត់បិទសាប៊ូគូទរត់បាតជើងសព្រាតទុកតែកាតអ្នកសារព័តិមាននៅកន្លែងកើតហេតុ ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។