អាជ្ញាធរជាតិអប្សរា ធ្វើការជួសជុល ពង្រឹងជើងក្រោមប្រាសាទលលៃ

ក្រុមអ្នកបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា កំពុងធ្វើការជួសជុលពង្រឹងរចនាសម្ពន្ធផ្នែកខាងក្រោមជុំវិញតួនិរតី និងតួពាយ័ព្យប្រាសាទលលៃ ដែលមានសភាពទ្រុឌទ្រោមខ្លាំង។

ការងារជួសជុលនេះ ក្រុមអ្នកបច្ចេកទេស បានប្រមូលបំណែកឥដ្ឋដែលបាក់បែក និងពុកផុយមកធ្វើការពង្រឹង និងរៀបផ្គុំតាមទីតាំងដើមឡើងវិញ ព្រមទាំង បិទបាយអតាមចន្លោះប្រហោង ដើម្បីការពារជម្រាបទឹក និងពពួកសត្វល្អិតផ្សេងៗ។
នេះ គឺជាផ្នែកមួយ នៃកិច្ចការអភិរក្ស ដែលអាជ្ញាធរជាតិអប្សរា បានអនុវត្តជាប្រចាំ ដើម្បីថែរក្សាប្រាសាទលលៃជាទីសក្ការឱ្យនៅឈររឹងមាំយូរអង្វែងបន្តទៀត។

សូមបញ្ជាក់ថា ប្រាសាទលលៃត្រូវបាន សាងឡើងក្នុងសតវត្សរ៍ទី៩ ដើម្បីឧទ្ទិសថ្វាយព្រះឥសូរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close