ខ្មាន់កាំភ្លើងចូលបាញ់ប្រហារសម្លាប់មនុស្ស២នាក់ និងរបួសម្នាក់ក្នុងបុរីប៉េងហួតបឹងស្នោរ

នៅវេលាម៉ោង​ប្រមាណ៤រសៀល ថ្ងៃទី១៧ មិថុនា មានករណីបាញ់ប្រហារសម្លាប់មនុស្សពីរនាក់ និងរបួសម្នាក់នៅក្នុងបុរីប៉េងហួតបឹងស្នោរ​ សង្កាត់និរោធ ខណ្ឌច្បារអំពៅ។

តាមចម្លើយរបស់សាក្សីដែលជាជនរងគ្រោះម្នាក់នៅក្នុងហេតុការណ៍នោះ បានឱ្យដឹងថា មុនពេលកើតហេតុ គាត់ និងម្ចាស់ផ្ទះជនរងគ្រោះកំពុងតែបំពេញកាងារ សុខៗក៏ស្រាប់តែលេចមុខជនល្មើសដើរលបចូលមកក្នុងផ្ទះរួចនិយាយគ្នាចុះឡើងរឿងព្រំប្រទល់ដី រហូតដល់តឹងសសៃករដាក់គ្នា។

ភ្លាមៗស្រាប់តែជនល្មើសទ្រាំមិនបានក៏ដកកាំភ្លើងខ្លីពីចង្កេះបាញ់ជាច្រើនគ្រាប់តែម្ដង រួចក៏រត់គេចខ្លួនតាមរថយន្ត ហើយក្នុងពេលធ្វើដំណើរដល់ខណ្ឌឬស្សីកែវក៏ផ្លុងរថយន្តចោល រួចបន្តជិះម៉ូតូ Zoomer Xគេចខ្លួន តែត្រូវសមត្ថកិច្ចតាមចាប់បាននៅស្រុកអង្គស្នួល ខេត្តកណ្ដាល។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close