ភ្លៀងធ្លាក់ខ្លាំងវាយប្រហារភាគខាងត្បូងប្រទេសចិន បណ្តាលឲ្យមនុស្ស៥នាក់ស្លាប់ និង១៥នាក់បាត់ខ្លួន

មនុស្ស ៥នាក់ត្រូវបានបញ្ជាក់ថាស្លាប់ និង ១៥នាក់ផ្សេងទៀតនៅតែបាត់ខ្លួនដោយសារការបាក់ដី និងទឹកជំនន់ភ្លាមៗ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងបានវាយប្រហារទីក្រុង Meizhou នៅក្នុងខេត្ត Guangdong ភាគខាងត្បូងប្រទេសចិន។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CGTN នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤។

អាជ្ញាធរក្នុងតំបន់បានបញ្ជាក់បន្ថែមថា មានមនុស្ស១៣នាក់ទៀតនៅបន្តជាប់គាំង មិនទាន់ជួយសង្គ្រោះបាននៅឡើយ។ នៅក្នុងកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ មជ្ឈមណ្ឌលឆ្លើយតបបន្ទាន់ក្នុងតំបន់ បានដាក់ពង្រាយកម្លាំងរហូត ៩,០០០នាក់៕

ប្រភព៖ Fresh News

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close