ឆេះភោជនីយដ្ឋានប្រនឌី ក្នុង​សង្កាត់ទឹកល្អក់៣ រាលឆេះភោជនីយដ្ឋានមួយ​ទៀតនៅក្បែរនោះ និង​ផ្ទះ២ល្វែង

កាលពីវេលាម៉ោង ១១:៥០ នាទីព្រឹក ថ្ងៃអង្គារ ទី២៥ ខែមិថុនា​ ឆ្នាំ២០២៤ មានករណីអគ្គិភ័យឆាប​ឆេះភោជនីយដ្ឋាន ប្រេន ឌី ដែលស្ថិតនៅផ្លូវលេខ២៦៥ កែងផ្លូវ១៩២ ក្រុម២៥ ភូមិ៩ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ករណីអគ្គិភ័យនេះ កងកម្លាំង​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ​ និង​សង្គ្រោះ​ របស់​ការិយាល័យ​អគ្គីភ័យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បាន​ប្រេី​ប្រាស់​រថយន្តអគ្គិភ័យអស់ចំនួន ១៩​ គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ៣៨​ រថយន្ត​ ស្មើនឹង ១៥២ម៉ែត្រគូប ទើបរលត់ទៅវិញ​នៅ​វេលាម៉ោង​ប្រមាណ១រសៀល។

តាមរបាយការណ៍​របស់នាយកដ្ឋានបង្ការ​ពន្លត់អគ្គិភ័យ ឱ្យដឹងថា មូលហេតុ​ដែលបណ្តាលឱ្យ​កើតជាគ្រោះអគ្គិភ័យនេះ គឺបណ្តាល​មក​ពី​ជាងផ្សារដែកធ្លាក់កំទិចធូបផ្សារបង្កជាអគ្គិភ័យតែម្តង ។

ក្នុងនោះបណ្តាលឱ្យ​ខូចខាតសម្ភារៈដូចជា ឆេះហាងដែកប្រក់ស័ង្កសី ទំហំ ១៤ម៉ែត្រ x២៥ម៉ែត្រគូប ចំនួន ០១ហាង រួមមានម៉ូតូម៉ាក់ហុងដាភីស៊ីអិចចំនួន ០១គ្រឿង និងសម្ភារៈក្នុងហាងអស់ទាំងស្រុង ហើយបណ្តាលឲ្យឆេះរាលដាលដល់ ភោជនីយដ្ឋាន យីហោ បង ចំនួន ០១​ ហាង ខូចខាតអស់ ៤០% ផ្ទះថ្មជាន់ទី១ ចំនួន ០២​ ល្វែង ។

ដោយឡែកករណីមនុស្ស​ស្លាប់ និង​របួស គឺមិនមាននោះទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close