សត្វតោមួយក្បាលខាំសម្លាប់មនុស្ស ខណៈរួចចេញពីទ្រុង
សត្វតោមួយក្បាលបានខាំសម្លាប់កម្មករម្នាក់ ខណៈដែលបានរត់រួចចេញពីទ្រុង ។ សត្វតោនេះក៏ត្រូវបានគេបាញ់សម្លាប់ផងដែរ ដោយក្រុមអភិរក្សសត្វព្រៃ ។
ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃអាទិត្យ នៅមជ្ឈមណ្ឌលអភិរក្សសត្វព្រៃ Caswell Country រដ្ឋ Corlina សហរដ្ឋអាមេរិក ។
គេមិនបានបញ្ជាក់ថា ហេតុដូចម្តេចបានជាសត្វតោមួយក្បាលនេះចេញពីទ្រុងរួចនោះទេ ប៉ុន្តែពេលដែលបានចេញភ្លាម ក៏បានខាំសម្លាប់បុគ្គលិកអាយុ២២ឆ្នាំម្នាក់តែម្តង ។
ប៉ូលិសបានបញ្ជាក់ថា ជនរងគ្រោះឈ្មោះ Alexandra Black ភេទស្រី ដើមកំណើតមកពី New Palestine, Indiana ហើយបច្ចុប្បន្នជានិស្សិតសាកលវិទ្យាល័យរដ្ឋ Indiana ដែលត្រូវបានជួលឲ្យទៅបម្រើការនៅទីនោះ ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។