គួរឲ្យរន្ធត់! ស្ត្រីម្នាក់ដាច់ក្បាលចេញពីខ្លួន ក្រោយពីជួបគ្រោះថ្នាក់ចរាចរណ៍
ស្រ្តីម្នាក់បានស្លាប់ភ្លាមនៅហ្នឹងកន្លែងដោយដាច់ក្បាលចេញពីដងខ្លួន បន្ទាប់ពីនាងជិះម៉ូតូសុខៗ ហើយក៏ទៅបុកជាមួយនឹងទ្រុងរថយន្តមួយគ្រឿង។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងប្រមាណជិត១១យប់ ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៨ ត្រង់ចំណុច់ភូមិបុស្សធំ ឃុំខ្នារពោធិ៍ ស្រុកសូទ្រនិគម លើផ្លូវគ្រួស ក្រហម។
លោកវរសេនីយ៍ឯក ណុប សារ៉ាក់ អធិការនគរបាលស្រុកសូទ្រនិគមបានឲ្យដឹងថា គ្រោះថ្នាក់នេះបង្កឡើងដោយរថយន្ដម៉ាក TOYOTA TACOMA ពណ៍ឈាមជ្រូក ពាក់ស្លាកលេខ ភ្នំពេញ 2U-2718 បើកបរដោយឈ្មោះ ពេទ្យ សូឡូ ភេទប្រុសអាយុ២៩ឆ្នាំ មាន នៅភូមិសូភី ឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង បើកបរក្នុងទិសដៅពីជើងទៅត្បូងបានបុកជាមួយម៉ូតូ ម៉ាកហុងដាឌ្រីម ពណ៍ខ្មៅ ឆ្នាំផលិត២០១៧ ពាក់ស្លាកលេខសៀមរាប 1Y 1353 បើកបរដោយ ឈ្មោះ សយ ស៊ាន់ អាយុ៣៣ឆ្នាំ ភេទស្រី នៅភូមិត្រពាំងប្រីយ៍ ឃុំពពេល ស្រុកសូទ្រនិគម បើកបរក្នុងទិសដៅ ពីត្បូងទៅជើង(ដាច់កស្លាប់)។
លោកបន្តថា ក្នុងគ្រោះនេះរថយន្តបុកម៉ូតូ ហើយមនុស្សបុកនិងជ្រុងដែកនៃទ្រុងរថយន្តផ្នែកខាងមុខនិងចម្ហៀងទ្រុងដែក បណ្ដាលអោយដាច់ក្បាលត្រឹមកខ្ទាតចេញពីដងខ្លួនចម្ងាយ៣០ម៉ែត្រ ស្លាប់ភ្លាមៗមួយរំពិច។
លោកអធិការបញ្ជាក់ថា ក្រោយទទួលព័ត៍មានគឺបានបញ្ជាកម្លាំងអោយធ្វើការឃាត់ខ្លួន អ្នកបើកបររថយន្តផងដែរ ដើម្បីកសាងបញ្ជូនតាមនីតិវិធី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។