មាន់ថៃត្រូវនាំចូលកម្ពុជាតាមច្រកអន្តរជាតិអូរស្មាច់រាល់ថ្ងៃ ពលរដ្ឋសង្ស័យថា គ្មានការត្រួតពិនិត្យត្រឹមត្រូវពីពេទ្យសត្វ
ខេត្តឧត្តរមានជ័យ ៖ តាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋរស់នៅជិតច្រកទ្វាអន្តរជាតិអូរស្មាច់ ឱ្យដឹងថា សកម្មភាពនាំសត្វមាន់រស់ ពីប្រទេសថៃចូលមកប្រទេកម្ពុជា បានកើតឡើងជាយូរឆ្នាំមកហើយ ពុំដែលមានមន្រ្តីជំនាញពេទ្យសត្វធ្វើការត្រួតពិនិត្យនោះឡើយ។
បើតាមប្រជាពលរដ្ឋថា ជារៀងរាល់ថ្ងៃ រថយន្តថៃ និងរថយន្តកម្ពុជា បានដឹកសត្វមាន់រស់ តាមច្រក អន្តរជាតិអូរស្មាច់ ដោយរលូន ហើយគេមិនដែលឃើញមន្រ្តីពេទ្យសត្វខេត្តធ្វើការត្រួតពិនិត្យចំពោះមាន់រស់ទាំងនោះ។ ហើយនៅពេលអ្នកសារព័ត៌មានរាយការណ៍សួទៅលោក តាញ់ បុព្វតា ប្រធានការិយាល័យ ពេទ្យសត្វ នៃមន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តឧត្តរមានជ័យ ដោយគ្រាន់តែឆ្លើយថាសត្វមាន់ដែលនាំចូលគឺមានច្បាច់ត្រឹមត្រូវ មានមន្រ្តីចាំត្រួតពិនិត្យនៅមាត់ច្រក។
លោក សូត្រ ស៊ីសុឃាង ប្រធានមន្ទីរករសិកម្មខេត្តឧត្តរមានជ័យ បញ្ជាក់ថា ពាក់ព័ន្ធជាមួយការឆ្លងដែន ពាណិជ្ជកម្ម ការពិត្យជួទីមួយនៅក្នុងស្រុកដែលនាំចូលឆ្លងកាត់ព្រំដែនបានទាក់ទងជាមួយសត្វ និងមុខដំណាំផ្សេងៗដោយទាល់តែមានលិខិតអនុញ្ញាតពីពេទ្យសត្វនៅប្រទេស(ថៃ)បានគយនាំចូលមានច្បាប់ត្រឹមត្រូវតាមបទដ្ឋានហើយបានជាមានកន្លែងផ្ទុកមួយរបស់ក្រុមហ៊ុនត្រូវបានមន្ត្រីជំនាញទើបអាចរក្សាទុកមាន់ ពិនិត្យសុខភាពល្អឬស្តុកទៅលើទំនិញដែលមានការទទួលការអនុញ្ញាតពីក្រសួងចេញបញ្ជាក់រាល់ថ្ងៃទើបនាំចូលគឺនីតិវិធីល្អមែនទែនអាចចូលតាមព្រំដែនតាមច្រកអូរស្មាច់។
ទាក់ទិននឹងការនាំសត្វមាន់ពីប្រទេសថៃ បានបង្កឲ្យមានការព្រួយបារម្ភពីប្រជាពលរដ្ឋខ្មែរដែលចិញ្ចឹមាន់ជាលក្ខណៈគ្រួសារ និងអ្នកចិញ្ចឹមខក្ខណៈជាកសិដ្ឋាន ក្នុងខេត្តឧត្តរមានជ័យ និងបណ្តាលខេត្តក្នុងប្រទេសកម្ពុជា ដែលចំពោះទីផ្សារមាន់ថៃដែលគេនាំចូលមានតម្លៃថោកជាងមាន់កម្ពុជានៅលើទីផ្សារក្នុងស្រុក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។