រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អញ្ជើញប្រជុំត្រួតពិនិត្យទីតាំងប្រារព្ធពិធីសំណេះសំណាលកម្មករកម្មការនីជាង ១ម៉ឺននាក់នៅស្រុកត្រាំកក់ ជាមួយ សម្ដេចតេជោ ហ៊ុន សែន

តាកែវ៖ នាព្រឹកថ្ងៃចន្ទ ៩ រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ឯកឧត្ដម បណ្ឌិត យូ ស៊ុនឡុង រដ្ឋមន្រ្តីប្រតិភូអមសម្ដេចតេជោនាយករដ្ឋមន្រ្តី

ឯកឧត្ដម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ រួមនឹង ឯកឧត្ដមប្រតិភូអមដំណើរ ឯកឧត្ដម ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្ត ឧត្តមសេនីយ៍ត្រី ឡា ឡៃ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ លោក កៅ វគ្គសែល អភិបាលស្រុក

បានអញ្ជើញប្រជុំត្រួតពិនិត្យ ទីតាំងប្រារព្ធពិធីជួបសំណេះសំណាល ជាមួយកម្មករ កម្មការនី ជាង១ម៉ឺននាក់ ស្ថិតក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានប្រារព្ធធ្វើឡើងបរិវេណរោងចក្រ គ័នថេក ខេមបូឌា ខបភើរេសិន ខូអិលធីឌី ស្ថិតនៅភូមិជប់ពល ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close