រយៈពេល១សប្ដាហ៍នេះ! កម្ពុជា ទទួលបានភ្ញៀវទេសចរជាង ៣៤ម៉ឺននាក់
យោងតាមក្រសួងទេសចរណ៍ ក្នុងរយៈពេល១សប្ដាហ៍ ចាប់ពីថ្ងៃទី៨-១៤ ខែកក្កដា ឆ្នាំ២០២៤ កម្ពុជាទទួលបានភ្ញៀវទេសចរជាតិ ២៩៥,៨៣១នាក់ និងភ្ញៀវទេសចរបរទេស ៥១,៣៦៦នាក់។
សម្រាប់បណ្ណចូលទស្សនាតំបន់រមណីយដ្ឋានអង្គរដែលបានលក់ជូនភ្ញៀវទេសចរបរទេសសរុប ១២,៩៥៧បណ្ណ កើនឡើង ៦.៦% និងចំណូលសរុប ៥៨៣,៩៩៤ដុល្លាអាមេរិក កើនឡើង ៨.៦%។
គួរបញ្ជាក់ថា ជើងហោះហើរអន្តរជាតិចូលមកកាន់ប្រទេសកម្ពុជាសរុប ៤៥៦ជើង រួមមាន៖
* អាកាសយានដ្ឋានអន្តរជាតិភ្នំពេញមានចំនួន ៣៣៧ជើងហោះហើរ
* អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរមានចំនួន ១០២ជើងហោះហើរ
* អាកាសយានដ្ឋានអន្តរជាតិព្រះសីហនុមានចំនួន ១៧ជើងហោះហើរផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។