ស្លាប់និងបាត់ខ្លួនដោយបាក់អាគានៅរុស្ស៊ីកើនឡើងខ្ពស់

ករណីផ្ទុះហ្គាសបណ្តាលឲ្យអាគា ឃុនដូរ ដែលមាន ៤៨បន្ទប់ មានមនុស្សរស់នៅ១១០នាក់ បានបាក់ស្រុត ស្ថិតនៅទីក្រុង Manalsogorsk នៅថ្ងៃចុងក្រោយនៃឆ្នាំ២០១៨នេះ(៣១ខែធ្នូឆ្នាំ២០១៨)។ ក្រុមជួយសង្គ្រោះ ជាង៤៥០នាក់ និងសម្ភារគ្រឿងម៉ាស៊ីន ៦៦គ្រឿង បានបញ្ជូនទៅជួយសង្គ្រោះ ស្វែងរកអ្នកនៅរស់ ។

អភីបាលស្រុក Chelyabinsk លោក Oleg Klimov បានបញ្ជាក់ថា មានមនុស្សស្លាប់៣នាក់ របួស ៨នាក់ និងជិត ៨០នាក់ទៀត បាត់ខ្លួនគប់ក្រោមគំនរអាគាបាក់បែក ដោយក្តីសង្ឃឹមនៅមានជិវិតតិចតួចណាស ។ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក Venronika Skvortsova បានទៅកាន់តំបន់កើតហេតុតាមបញ្ជារបស់ប្រធានាធិបតីពូទីនដើម្បីសង្គ្រោះជនរង្គ្រោះ ជាប់ក្រោមគំនរអាគាបាក់បែក ។

ទីក្រុង Magnalsogorsk គឺជាទីក្រុង មានចម្ងាយពី រដ្ឋធានី មូស្កូប្រមាន ១៧០០គីឡូម៉ែត្រនៅភាគខាងកើត ។ ហេតុការខាងលើកើតឡើងចំពេលដែលមនុស្សកំពុងតែដេកលង់លក់ ។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close