ក្រុមហ៊ុន Samsung រកចំណូលបាន២៥% ពីការលក់ស្មាតហ្វូន ក្នុងទីផ្សារប្រទេសឥណ្ឌា

យោងតាមរបាការណ៍ចុងក្រោយដែលបង្ហាញដោយក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Counterpoint Research បានឲ្យដឹងថា ក្រុមហ៊ុន Samsung បន្តគ្រប់គ្រងប្រាក់ចំណូលនៅក្នុងត្រីមាសទី២ នៃឆ្នាំ២០២៤នេះ ​ដោយក្តោបក្តាប់បាន ២៥% នៃការលក់ស្មាតហ្វូនក្នុងប្រទេសឥណ្ឌា បើទោះបីជាក្រុមហ៊ុននេះ បានធ្លាក់មកនៅចំណាត់ថ្នាក់លេខ៣នៅក្នុងទីផ្សារស្មាតហ្វូនឥណ្ឌាក៏ដោយ។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រ SamMobile។

បើនិយាយពីប្រាក់ចំណូលដែល Samsung ទទួលបានពីទីផ្សារប្រទេសឥណ្ឌាក្នុងត្រីមាសទី២ ឆ្នាំ២០២៤ គឺឈរនៅតំណែកកំពូល ទទួលបានចំនួន ២៥% តាមពីក្រោយដោយក្រុមហ៊ុន Apple និង Vivo។ សម្រាប់ឆ្នាំនេះ ក្រុមហ៊ុនSamsung ត្រូវបានគេរាយការណ៌ថា ផ្តោតខ្លាំងទៅលើតម្លៃស្មាតហ្វូន ជាជាងទៅលើការលក់បានច្រើន។ ជាក់ស្តែង ទីផ្សារស្មាតហ្វូនថា្នក់ប្រណិតនៅក្នុងប្រទេសឥណណ្ឌា មានការកើនឡើងដល់ទៅ ៩៩% ប្រៀបធៀបជាមួយនិងឆ្នាំមុន។ សម្រាប់តម្លៃស្មាតហ្វូន ultra-premium នៅលើទីផ្សារឥណ្ឌា គឺមានតម្លៃចាប់ពីប្រហែល ៥៣៧ដុល្លារ ខណៈពេលនេះ Galaxy Z Fold 6 ត្រូវបានគេបញ្ជាក់ថា គឺកំពុងតែនាំមុខគេ។

គួរជម្រាបថា ក្រៅពីការទទួលបានប្រាក់ចំណូលខ្ពស់ក្នុងប្រទេសឥណ្ឌា ងាកមកការនាំចេញស្មាតហ្វូនទៅកាន់ទីផ្សារប្រទេសនេះវិញ ក្រុមហ៊ុន Samsung មានការនាំចេញកើនឡើង ១៨.១% នៅក្នុងត្រីមាសទី២ ឆ្នាំ២០២៤នេះ ដោយឈនៅលើលេខរៀងទី៣ ខណៈក្រុមហ៊ុន Xiaomi ឈរនៅលើលេខរៀងទី ១ ជាមួយនិងការនាំចេញកើនឡើងបាន ១៨.៩% និងក្រុមហ៊ុន Vivo ឈរលេខរៀងទី២ ជាមួយនិងតួរលេខនាំចេញកើនឡើងបាន ១៨.៨%៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close