iPhone 17Air អាចនឹងលក់លើទីផ្សារ នាឆ្នាំក្រោយ
ស្របពេលដែលក្រុមហ៊ុនយក្សអាមេរិក Apple គ្រោងបញ្ចេញ iPhone 16 ក្នុងខែកញ្ញាខាងមុខ នៅពេលនេះស្រាប់តែមានរបាយការណ៍ថ្មីពីត្រកូល iPhone 17 ត្បិតក្រុមហ៊ុននេះត្រូវបានរាយការណ៍មកថា មានគម្រោងបញ្ចេញ iPhone 17 Air នាឆ្នាំ២០២៥ខាងមុខ។ នេះបើតាមការចេញផ្សាយដោយ Gizmo China។
ដំណឹងនេះគឺត្រូវបានបង្ហើបដោយលោក Mark Gurman ដែលជាអ្នកវិភាគល្បីម្នាក់ប្រចាំនៅស្ថាប័នសារព័ត៌មាន Bloomberg។ លោកបាននិយាយថា ក្រុមហ៊ុន Apple មានគម្រោងប្រកាសស្មាតហ្វូនជំនាន់ថ្មី ultra-thin iPhone 17 model ហើយក៏អាចនឹងមានម៉ូដែល «Air» ផងដែរ។ ម៉ូដែលថ្មីទាំងពីរនេះ អាចនឹងត្រូវបានគេប្រើប្រាស់ឈ្មោះដូចគ្នាជាមួយនិង iPhone 17 និង iPhone 17 Pro អញ្ចឹងដែរ។ លោក Gurman បានព្យាករណ៌ថា សម្រាប់ម៉ូដែលថ្មី ultra-thin អាចនឹងមានការពេញនិយមខ្លាំងពីសំណាក់អ្នកប្រើប្រាស់ជាងម៉ូដែល iPhone 12/13 mini និង iPhone 14/15/16 Plus ដែលចេញលក់នាពេលកន្លងមក។
លោក Gurman បានបន្ថែមថា ម៉ូដែល «Air» របស់ iPhone 17 series ក៏ត្រូវបានគេយកមកធ្វើកិច្ចពិភាក្សាសម្រាប់ស្មាតហ្វូននាពេលអនាគតផងដែរ ត្បិតក្រុមហ៊ុន Apple នឹងមានការពង្រឹងបន្ថែមទៅលើសមត្ថភាពទៅលើម៉ូដែលតូចៗឲ្យខ្លាំងប្រហែលគ្នាជាមួយនិងម៉ូដែល Pro។ ប៉ុន្តែដើម្បីសម្រេចបានផែនការនេះក្រុមហ៊ុន Apple អាចនឹងចំណាយពេលយូរ រហូតដល់ឆ្នាំ២០២៧ក៏ថាបាន។
យ៉ាងណាមិញ នេះគ្រាន់តែជាការលើកឡើងពីអ្នកវិភាគស្មាតហ្វូនប៉ុណ្ណោះ ខណៈដំណឹងពិតប្រាកដគឺនៅមិនទាន់មានការបញ្ជាក់ពីក្រុមហ៊ុន Apple ឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។