សម្ពោធដាក់ឱ្យប្រើប្រាស់អាគារទីបញ្ជាការកងអន្តរាគមន៍ថ្មើរជើង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ នាយឧត្តមនាវី ទៀ វិញ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងទឹក អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិសន្តិសុខ លម្ហសមុទ្រនិងឯកឧត្តមយន្ត មីន អភិបាលខេត្តព្រះសីហនុ
ព្រឹកថ្ងៃពុធ ១១ រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ត្រូវនឹងថ្ងៃទី២ ខែមករា ឆ្នាំ២០១៩
ខេត្តព្រះសីហនុ នៅមូលដ្ឋានសមុទ្របានរៀបចំកម្មវិធីបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញ កងទ័ពជើងទឹក ប្រចាំឆ្នាំ២០១៨ និងកាត់ខ្សែបូរសម្ពោធដាក់ឱ្យប្រើប្រាស់អាគារទីបញ្ជាការកងអន្តរាគមន៍ថ្មើរជើង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ នាយឧត្តមនាវី ទៀ វិញ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងទឹក អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិសន្តិសុខ លម្ហសមុទ្រនិងឯកឧត្តមយន្ត មីន អភិបាលខេត្តព្រះសីហនុ
ក្នុងឱកាសនេះផងដែរ ឯកឧត្តមទៀ វិញនិងគណះប្រតិភូទាំងអស់ បានអញ្ជើញពិនិត្យអាគារប្រចាំការល្បាតរួម ដែលទើបសាងសង់រួច ជាអំណោយរបស់កងទ័ពជើងទឹកនៃ ប្រជាជនវៀតណាម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។