តម្លៃ​ប្រេង​ចុះ​មក​ត្រឹម៣២០០រៀល​ក្នុង​មួយ​លីត្រ​ ​សម្រាប់​ពី​ថ្ងៃទី០១​ ​ដល់​ថ្ងៃទី១៥​ ​មករា​

តម្លៃប្រេងសាំងធម្មតាសម្រាប់លក់រាយតាមស្ថានីយ៍ពីថ្ងៃទី០១ ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ បានធ្លាក់មកត្រឹម៣២០០រៀលប៉ុណ្ណោះក្នុងមួយលីត្រ ដូចគ្នាជាមួយនឹងតម្លៃប្រេងម៉ាស៊ូតដែរ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម

យោងតាមសេចក្តីជូនដំណឹងស្តីពីការកំណត់តម្លៃប្រេងលក់រាយតាមស្ថានីយ៍ ដែលចេញរយៈពេល១៥ថ្ងៃម្តង បានឲ្យដឹងថា ផ្អែកតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ថ្លៃលក់រាយប្រេងឥន្ធនៈពីថ្ងៃទី០១ ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ នឹងត្រូវលក់តម្លៃ ៣៣៧៣រៀលក្នុងមួយលីត្រ សម្រាប់ប្រេងសាំងធម្មតា ហើយ ៣៣៦០រៀលក្នុងមួយលីត្រ សម្រាប់ប្រេងម៉ាស៊ូត។

តែដើម្បីជួយសម្រួលដល់ជីវភាពប្រជាជន និងដោយមានការចូលរួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា សម្តេចនាយករដ្ឋមន្រ្តី បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈត្រឹមតែ ៣២០០រៀលក្នុងមួយលីត្រ សម្រាប់ប្រេងសាំងធម្មតា និង៣២០០រៀលក្នុងមួយលីត្រដូចគ្នាសម្រាប់ប្រេងម៉ាស៊ូត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close