បុណ្យអុំទូក នៅក្រុងតាខ្មៅ រៀបចំរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៧-១៨ ខែតុលា
កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៤ រដ្ឋបាលខេត្តកណ្ដាល បានចេញសេចក្ដីប្រកាសព័ត៌មាន ដែលនឹងរៀបចំពិធីបុណ្យអុំទូកនៅទន្លេបាសាក់ ក្រុងតាខ្មៅ រយៈពេល២ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ខាងមុខនេះ។
សូមជម្រាបជូនថា ខេត្តកណ្ដាល បានរៀបចំពិធីបុណ្យអុំទូកជារៀងរាល់ឆ្នាំនៅក្រុងតាខ្មៅ និងតាមបណ្ដាស្រុកជាប់ទន្លេឯទៀត ក៏បានរៀបចំដូចគ្នាដែរ ពោលស្ថិតក្រោមម្លប់សន្តិភាព ដ៏មានតម្លៃនេះ ពលរដ្ឋខេត្តកណ្ដាល សប្បាយរីករាយគ្រប់ៗពិធីបុណ្យទាំងអស់ ជាមួយស្នាមញញឹមពេញចិត្តពេញថ្លើម ចំពោះការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។