តួកគី ជម្លៀសប្រជាជនរបស់ខ្លួន ចេញពីលីបង់
ក្រសួងការបរទេសតួកគី បានប្រកាសនៅថ្ងៃអង្គារ ទី៨ ខែតុលា ថា នាវាតួកគីនឹងជួយជម្លៀសប្រជាជន ដែលស្នើសុំចាកចេញពីប្រទេសលីបង់ តាមច្រកសមុទ្រ នៅថ្ងៃពុធស្អែកនេះ។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
នាវាពីរគ្រឿង នឹងចាកដំណើរទៅកាន់ទីក្រុងបេរូត នៅថ្ងៃអង្គារនេះ ជាមួយនិងសមត្ថភាពផ្ទុកអ្នកដំណើរ សរុបប្រហែល ២,០០០នាក់។ ដំណើរការជម្លៀសនឹងបន្តរយៈពេលប៉ុន្មានថ្ងៃខាងមុខទៀត ប្រសិនបើអាចធ្វើទៅបាន ហើយនាវាដែលអនុវត្តការជម្លៀស ក៏នឹងដឹកជញ្ជូនជំនួយមនុស្សធម៌ ទៅកាន់ប្រទេសលីបង់ផងដែរ។ តាមក្រសួងការបរទេស ជនជាតិតួកគីប្រហែល ២,៥០០នាក់ បានដាក់សំណើសុំឱ្យជួយជម្លៀសពួកគេ ចេញពីលីបង់ ប៉ុន្តែក្រោយពិនិត្យរួច សមត្ថភាពនាវាមួយគឿង អាចនឹងគ្រប់គ្រាន់សម្រាប់ដឹកមនុស្ស ២,០០០នាក់។
គួរបញ្ជាក់ថា កន្លងមក តួកគី និយាយថាខ្លួនកំពុងធ្វើការជាមួយប្រទេសប្រហែល ២០ លើការរៀបចំសម្រាប់ការជម្លៀសជនបរទេស ដែលអាចធ្វើទៅបានតាមរយៈប្រទេសតួកគី។ មនុស្សរាប់រយនាក់ មានសញ្ជាតិផ្សេងៗគ្នា ដែលចាកចេញពីលីបង់ បានមកដល់តួកគី កាលពីសប្តាហ៍មុន តាមស្រឡាងពាណិជ្ជកម្ម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។