សម្ថកិច្ចឃាតខ្លួនក្មេងស្ទាវ ២នាក់ ករណីឆក់កាបូប ជនជាតិបរទេស

សម្ថកិច្ចបានស្ទាក់ចាប់បាមចោរឆក់២នាក់ ខណៈជនសង្ស័យបានធ្វើសកម្មភាពឆក់ស្ត្រីជនជាតិបរទេស២នាក់ ហើយបំរុងគេចខ្លួន។ ការពីម៉ោង៨យប់ ថ្ងៃទី២ មករា ឆ្នាំ២០១៩ ស្ថិតនៅចំនុច ផ្សារដីហុយ ក្នុងភូមិ វត្តដំណាក់ សង្កាត់ សាលាកំរើក ក្រុង_ខេត្ត សៀមរាប។

បើតាមការអោយដឹងពីសម្ថកិច្ច ជនសង្ស័យទី១ មានឈ្មោះ យ៉េប សារ៉ូហ្វីន អាយុ ១៩ឆ្នាំ និង ទី២ ឈ្មោះ សាវិន វណ្ណារ៉ាត់ អាយុ ១៨ឆ្នាំ ជិះម៉ូតូScoopy ព៌ណស បិតស្គុតព៌ណទឹកមាស សេរីឆ្នាំ២០១៨ បានធ្វើសកម្មភាពឆក់កាបូបស្ត្រី បានធ្វើសកម្មភាពឆក់កាបូបស្ត្រីជនជាតិបារាំងខាងលើបាន កាបូបស្ពាយព៌ណប្រផេះមួយ នៅ ក្នុងនោះមានទូរស័ព្ទដៃម៉ាកសាំស៊ុងមួយគ្រឿង លិខិឆ្លងដែនមួយ វីសាកាតមួយ លុយអុឺរ៉ូ៣០៥អុឺរ៉ូ លុយកូរ៉េ១១០០០វ៉ុន លុយដុល្លា៤០ដុល្លា និងសំភារៈមួយចំនួន ពេលធ្វើសកម្មភាពរួចហើយជិះគេចទៅទិសខាងជើង ភ្លាមៗនោះ កំលាំងល្បាតពួនស្ទាក់ និង កំលាំងឈលើដងផ្លូវ មាន កំលាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល កំលាំការិយាល័យចរាចរផ្លូវគោក កំលាំងការិយាល័យការពារនិងអន្តរាគម និង កំលាំងនៃអធិការដ្ថានក្រុងសៀមរាប កំលាំងអង្គភាពទេសចរណ៍ បានប្រដេញនិងស្ទាក់ចាប់បានជនសង្ស័ទាំងពីរនាក់ខាងលើនៅចំណុចមុខស្ថានីយ៍ប្រេងឥន្ទនៈតូតាល់ ស្ថិតនៅភូមិចុងកៅស៊ូ និង ដកហូតវត្ថុតាងដែលឆក់បានប្រគល់អោយជនរងគ្រោះវិញ។

បន្ទាប់ពីសម្ថកិច្ចឃាតខ្លួន ជនសង្ស័យទាំងពីរបានសារភាពថាពួកខ្លួនពិតជាបានជាបានឆក់ស្រ្តីជនជាតិបារាំងខាងលើប្រាកដមែន ហើយជនសង្ស័យទាំងពីរធ្វើតេស្តវិជ្ជមាននូវសារធាតុញៀន។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close